ជប៉ុនអនុវត្តប្រព័ន្ធកាំជ្រួចវាយទប់ទល់។
03/12/2012 10:34
VOV-រដ្ឋាភិបាលជប៉ុនបានឲ្យអនុវត្តប្រព័ន្ធកាំជ្រួច វាយទប់ទល់ក្រោយពេលដែលសាធារណៈរដ្ឋ ប្រជាធិបតីប្រជាមានិតកូរ៉េបានប្រកាសនឹងបាញ់ បង្ហោះកាំជ្រួចមួយនាំតាមផ្កាយរណបក្នុងខែធ្នូ ដែលតូក្យូបានចាត់ទុកថានេះជាការសាកល្បងកាំជ្រួចចម្ងាយមួយ។

ជប៉ុនអនុវត្តប្រព័ន្ធកាំជ្រួចវាយទប់ទល់។ VOV-រដ្ឋាភិបាលជប៉ុនបានឲ្យអនុវត្តប្រព័ន្ធកាំជ្រួចវាយទប់ទល់ក្រោយ ពេលដែលសាធារណៈរដ្ឋប្រជាធិបតីប្រជាមានិតកូរ៉េបានប្រកាសនឹងបាញ់ បង្ហោះកាំជ្រួចមួយនាំតាមផ្កាយរណបក្នុងខែធ្នូដែលតូក្យូបានចាត់ទុកថានេះ ជាការសាកល្បងកាំជ្រួចចម្ងាយមួយ។ នាថ្ងៃទី២ធ្នូកំលាំងការពារជប៉ុនបាន ចាប់ផ្ដើមដំណើរការបណ្ដាអង្គភាពដើម្បីបាញ់ទប់ទល់បណ្ដាផ្នែកពីកាំជ្រួច របស់ព្យុងយ៉ាំង។ អង្គភាពការពារលើដែនអាកាសមួយបានចាប់ផ្ដើមចេញ ដំណើរពីទីបោះទ័ព Hakusan ខេត្ត Wakayama នៅភាគខាងលិចទៅកាន់ Okinawa។ បណ្ដាអង្គភាពផ្សេងៗរបស់កំលាំងការពារបានបំពាក់ប្រព័ន្ធ កាំជ្រួចវាយទប់ទល់ PAC-3 ក៏បានចាក់ចេញពីមូលដ្ឋាននៅខេត្តចំនួន២គឺ Shiga និង Fukuoka។ ក្រសួងការពារជាតិជប៉ុនបានព្យាករណ៍ថាកាំជ្រួចរបស់ សាធារណៈរដ្ឋប្រជាធិបតីប្រជាមានិតកូរ៉េនឹងហោះឆ្លងកាត់កោះ Sakishima របស់ Okinawa៕
Related






