VOV WorldVOV World
ជួបប្រាស្រ័យជាមួយបណ្ដាស្ថាប័ននិងអង្គការអន្តរជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៤
18/01/2014 08:39
(VOV)_នារាត្រីថ្ងៃទី ១៧ មករា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅ​ជំនួបប្រាស្រ័យដំណាងស្ថាប័នការទូត អង្គការអន្តរជាតិ និងបណ្ដាអង្គការក្រៅរដ្ឋាភិបាល បរទេសប្រចាំនៅវៀតណាម ក្នុងឱកាសនិទាឃរដូវ ឆ្នាំមមី​ឆសក ២០១៤។
ជួបប្រាស្រ័យជាមួយបណ្ដាស្ថាប័ននិងអង្គការអន្តរជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៤
ជួបប្រាស្រ័យជាមួយបណ្ដាស្ថាប័ននិងអង្គការអន្តរជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី២០១៤(TTXVN) (VOV)_នារាត្រីថ្ងៃទី ១៧ មករា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅ​ជំនួបប្រា ស្រ័យ ដំណាងស្ថាប័នការទូត អង្គការអន្តរជាតិ និងបណ្ដាអង្គការក្រៅ រដ្ឋាភិបាល  បរទេសប្រចាំនៅវៀតណាម ក្នុងឱកាសនិទាឃរដូវ ឆ្នាំមមី​ឆសក ២០១៤។            ថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ការជួយឧបត្ថម្ភរបស់មិត្តភក្តិ​អន្តរជាតិ  សំរាប់វៀតណាម ក្នុងឆ្នាំ ២០១៣កន្លងទៅ ​ប្រធានសម្ព័ន្ធបណ្ដាអង្គ​ការមិត្តភាព វៀតណាម លោក Vu Xuan Hong បានសង្កត់ធ្ងន់ថា៖ ឆ្នាំ​២០១៣ ប្រជាជនវៀត ណាម ទទួលបានការជួយឧបត្ថម្ភ គាំទ្រ​ និងកិច្ចសហប្រតិបត្តិការជាច្រើន  របស់ សហគមន៍អន្តរជាតិ ​បណ្ដាប្រទេស ​អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល នានា។ ប្រធាន Vu Xuan Hong ជឿជាក់ថា៖ក្នុងឆ្នាំ២០១៤ ​សម្ព័ន្ធសមាគមន៍និង គណៈកម្មាធិការការ​ងារ​ចំពោះ​អង្គការក្រៅរដ្ឋាភិបាលបរទេស នឹងបន្តទទួលបាន ការជួយឧបត្ថម្ភ​និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់មិត្តភក្តិអន្តរជាតិថែមទៀត។  តាងនាមអោយ​បណ្ដាអង្គការក្រៅរដ្ឋាភិបាលបរទេសប្រចាំនៅវៀតណាម លោក  Marko Lovrekovic ​បានអោយដឹងថា៖ ឆ្នាំ ២០១៣បានមានព្រឹត្តិការណ៍សំ​ខាន់​ជាច្រើន និងអះអាងថា៖នឹងបន្តកិច្ចសហប្រតិបត្តិការ ផ្តល់ជំនួយ  និងចូលរួមក្នុងដំណើការអភិវឌ្ឍន៍នៅវៀតណាមផងដែរ៕