VOV WorldVOV World
ជួបប្រាស្រ័យជាមួយអាណិកជនវៀតណាមនៅទីក្រុងហូជីមិញ
29/01/2013 10:04
ជនវៀតណាមនៅ​ឯបរទេស ចំនួន ៦០០នាក់ បានរួមគ្នាចូលរួមកម្មវិធី ​ជួបប្រាស្រ័យជាមួយអាណិកជនវៀតណាម ទទួលបុណ្យចូលឆ្នាំថ្មី ប្រពៃណី ២០១៣ ដោយប្រធានបទ÷ អាណិកជន អង្គភាពអាជិវកម្ម អាជិវករ ក្នុងនិងក្រៅប្រទេសជួបប្រាស្រ័យ តភ្ជាប់ជាមួយគ្នាដើម្បីអភិវឌ្ឍន៍ ដែលបាន​ប្រព្រឹត្តទៅ ​នាយប់ថ្ងៃទី ២៨ មករា នៅទីក្រុងហូជីមិញ (ភាគខាងត្បូង​វៀតណាម)។​
ជួបប្រាស្រ័យជាមួយអាណិកជនវៀតណាមនៅទីក្រុងហូជីមិញ
ជនវៀតណាមនៅ​ឯបរទេស ចំនួន ៦០០នាក់ បានរួមគ្នាចូលរួមកម្មវិធីជួប ប្រាស្រ័យជាមួយអាណិកជនវៀតណាម ទទួលបុណ្យចូលឆ្នាំថ្មី ប្រពៃណី ២០១៣  ដោយប្រធានបទ÷ អាណិកជន អង្គភាពអាជិវកម្ម អាជិវករ ក្នុងនិងក្រៅប្រទេស ជួបប្រាស្រ័យ តភ្ជាប់ជាមួយគ្នាដើម្បីអភិវឌ្ឍន៍ ដែលបាន​ប្រព្រឹត្តទៅ ​នាយប់ថ្ងៃទី  ២៨  មករា នៅទីក្រុងហូជីមិញ (ភាគខាងត្បូង​វៀតណាម)។​ កម្មវិធីនេះត្រូវ បាន រៀប ចំឡើងជាប្រចាំឆ្នាំ នាពេលបុណ្យចូល​ឆ្នាំ​ថ្មីមកដល់ម្ដង់ៗ ជួយអាណិកជន យល់ ដឹងបន្ថែមអំពីស្ថានភាពប្រទេស​ជាតិ ទន្ទឹមនឹងនោះ ក៏គឺជាស្ពានតភ្ជាប់  បណ្ដាអង្គភាពអាជីវកម្មវៀតណាម ជាមួយសហគមន៍ជនវៀតណាមលើទូទាំង ពិភពលោក រួមគ្នាចូលរួមការ​អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម។ លោកស្រី Truong Thi Kim Anh អាណិក​ជនវៀតណាម នៅបារាំងបានអោយដឹងថា÷           “ តេត​របស់យើង ​ពេលណាក៏មានប្រលឹងរបស់វៀតណាម។ ​​ទោះបីជារស់ នៅឆ្ងាយ ពីមាតុប្រទេស ជនវៀតណាមណា​ក៏នឹករលឹកអំពីបុណ្យតេតប្រពៃណី របស់ខ្លួនដែរ។ បរិយាកាសតេតនៅវៀតណាមអ៊ូអរ និងសប្បាយរីករាយណាស់  ពិសេសគឺបានជួបជាមួយបណ្ដាសាច់ញាត្តិក្នុងគ្រួសារ មានអាំងបាវជូនពរ​ឆ្នាំថ្មី  សប្បាយរីករាយណាស់៕” ម្មវិធីជួប ប្រាស្រ័យជាមួយអាណិកជនវៀតណាម ទទួលបុណ្យចូលឆ្នាំថ្មី (internet)