VOV WorldVOV World
ជូនពរបុណ្យតេត បក្សភាគ រដ្ធអំណាច់និងប្រជាជនស្រុក Dong Anh និងស្រុក Phu Xuyen
20/01/2012 11:30
អគ្គលេខាបក្សកម្មុយនីស្ដវៀតណាមលោក Nguyen Phu Trong បានមកសាកសួរសុខទុក្ខនិងជូនពរបុណ្យតេត បក្ស ភាគ រដ្ធអំណាចនិងប្រជាជនស្រុក Dong Anh និង ស្រុក Phu Xuyen ទីក្រុង ហាណូយ។
ជូនពរបុណ្យតេត បក្សភាគ រដ្ធអំណាច់និងប្រជាជនស្រុក Dong Anh និងស្រុក Phu Xuyen
នារសៀលថ្ងៃទី២០មករា អគ្គលេខាបក្សកម្មុយនីស្ដវៀតណាមលោក Nguyen Phu Trongបានមកសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតបក្ស ភាគរដ្ធអំណាច និងប្រជាជនស្រុក Dong Anh និង ស្រុក Phu Xuyen ទីក្រុង ហាណូយ។ តាម អគ្គលេខាបក្សថា វប្បធម៍ក៏ជាវិស័យដ៏សំខាន់១ ដែលបណ្ដាដំបន់របស់ ហាណូយគប្បីយកចិត្តទុក្ខដាក់ពង្រីកប្រពៃណី វប្បធម៍ រក្សាអត្តសញ្ញាណ ប្រជាជាតិ។ “វប្បធម៍ជាគ្រឹៈស្ថានស្មារតី ក្នុងពេលនោះDong Anh មាន ប្រពៃណីប្រវត្តិសាស្ត្រ វប្បធម៍ ដ៏យូរអង្វែង។ ដូច្នេះ Dong Anh ត្រូវលើក កំពស់ទង់ស្មារតីវប្បធម៍។ យើងត្រូវយកចិត្តទុកដាក់ថែមទៀតដល់វប្បធម៍ ជាមួយការកសាងបណ្ដា សំណង់ វប្បធម៍។”   នារសៀលថ្ងៃដដែល ប្រធាន រដ្ឋវៀតតណាម លោក Truong Tan Sang បានទៅជូនពរបុណ្សតេតថ្នាក់ដឹក នាំរបស់ក្រសូនងនិងផ្នែកមួយចំនូន។ក្នុង ពិធីទៅសាកសួរសុកទុក្ខនិងជូន ពរបុណ្សតេតកម្មាភិបាលស្នូលនៃមហាអយ្យការអមតុលាការកំពូល លោក  Truong Tan Sangមានគោលបំណងថាក្នុងឆ្នាំ ២០១២ផ្នែកបន្តបើកទូលាយ កិច្ចសហប្តតិបត្តិការអន្តរជាតិដើម្បីទទួលភាពជឿនលឿនពីបណ្តាប្រទេស លើសកលលោក។ជូនពរបុណ្សតេតកម្មាភិបាលយុទ្ឋជនប៉ូលិស្តប្រជាជន លោក Truong Tan Sang បានលើកច្បាស់ថា “ក្នុងឆ្នាំ២០១២ទន្តឹមនឹងភាព ងាយស្រួល ប្រទេស យើងនៅជួបការលំបាកជា ច្រើនប៉ុន្តែយើងជឿជាក់ ទៅលើការដឹកនាំរបស់បក្ស។ដោយប្រពៃណីរបស់ខ្លូនកំលាំង ប៉ូលិស្ត ប្រជាជននឹងសំរេចភារកិច្ចដ៏ល្អ  “។ ប្រធានរដ្ធសភាវៀតណាមលោក Nguyen Sinh Hung នាព្រឹកថ្ងៃទី ២០មករាបានមកសាកសួរសុខទុក្ខ និងជូន ពរបុណ្យតេតខុទ្ទកាល័យរដ្ធសភា។ ប្រធានរដ្ធសភាNguyen Sinh Hung បាន សង្កត់ធ្ងន់ថា ក្នុងឆ្នាំ ២០១២ ភារកិច្ចបានដាក់ចេញចំពោះជួរកម្មាភិបាល មន្ត្រីខុទ្ទកាល័យរដ្ធសភានៅតែធ្ងន់ធ្ងរលើគ្រប់វិស័យក្ដាប់ជាប់នឹងសកម្មភាព នៃរដ្ធសភា ពិសេសគឺការងារកសាងច្បាប់។ ប្រធានរដ្ធសភាបានជឿជាក់ថា ជា មួយ ប្រពៃណីបទពិសោធន៍តបស់ខ្លួន ខុទ្ទកាល័យរដ្ធសភានឹងបន្តសំរេច ដ៏ ឆ្នើមភារកិច្ចនយោបាយដែលបានប្រគល់ រួមចំណែកសំខាន់ទៅក្នុងការ អនុវត្តដ៏ជោគជ័យរាល់ការងារនៃរដ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ធសភា និងស្ថាប័ននានានៃរដ្ធសភាក្នុងឆ្នាំ២០១២ ស័កសមនឹងការ ជឿជាក់ របស់បក្ស ជនរួមជាតិនិងអ្នកបោះឆ្នោតទូទាំងប្រទេស៕