VOV WorldVOV World
កាណាដាជួយឧបត្ថម្ភវៀតណាមរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ
09/07/2014 07:05
(VOVworld)-នាថ្ងៃទី៨កក្កដានៅទីក្រុងហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ ជនបទវៀតណាម និងស្ថានទូតកាណាដាប្រចាំនៅវៀតណាមបាន ចុះហត្ថលេខា លើកិច្ចព្រមព្រៀង
កាណាដាជួយឧបត្ថម្ភវៀតណាមរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងជួយឧបត្ថម្ភផ្នែកកសិកម្មនៅវៀតណាម  (រូបថតៈ vietnam+) (VOVworld)-នាថ្ងៃទី៨កក្កដានៅទីក្រុងហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ ជន បទវៀតណាម និងស្ថានទូតកាណាដាប្រចាំនៅវៀតណាមបានចុះហត្ថលេខា លើ កិច្ចព្រមព្រៀង “គំរោងការណ៍ជួយឧបត្ថម្ភបច្ចេកទេសនិងគោលនយោបាយ ដើម្បី ​អនុវត្តន៍ គំរោងការណ៍រៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មរបស់វៀតណាមឡើងវិញ” ។គម្រោងនេះដោយក្រសួងការបរទេស ពាណិជ្ជកម្ម និងអភិវឌ្ឍន៍កាណាដាជួយ ឧបត្ថម្ភដែលមានតម្លៃជាង៥០ម៉ឺនដុល្លារអាមេរិក និងបានអនុវត្ត៍ក្នុងដំណាក់កាល ២០១៣-២០២០។គម្រោងនេះ បានប្រមូលផ្តុំ ជួយ ជម្រុញដំណើការរៀបចំរចនា សម្ព័ន្ធផ្នែកកសិកម្មឡើងវិញ ដោយឈរលើការ ស្រុះចិត្តគំនិតអំពីទស្សនៈ និងរបៀប ទំនាក់ទំនង ក្នុងដំណើការរៀបចំនិង អនុវត្ត គោលនយោបាយ៕