VOV WorldVOV World
កាណាដាស្វែងរកទំនាក់ទំនងកិច្ចសហប្រតិបត្តិការខ្លាំងក្លាជាមួយឥណ្ឌា
05/11/2012 08:41
(VOVworld)-នាថ្ងៃទី៤វិច្ឆិកា នាយករដ្ឋមន្រ្តីកាណាដា Stephen Harpe បាន មកដល់ទីក្រុង Agra ចាប់ផ្តើម ដំណើរទស្សនកិច្ចឥណ្ឌារយៈពេល៦ថ្ងៃ សំដៅ ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យមួយចំនួនដូចជា
(VOVworld)-នាថ្ងៃទី៤វិច្ឆិកា នាយករដ្ឋមន្រ្តីកាណាដា Stephen Harpe បានមកដល់ ទីក្រុង Agra ចាប់ផ្តើមដំណើរទស្សនកិច្ចឥណ្ឌារយៈពេល៦ថ្ងៃ សំដៅជម្រុញទំនាក់ ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យមួយចំនួនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងបរមាណូស៊ីវិល។​តាមគំរោង នាយករដ្ឋ មន្រ្តី Harpe នឹងមានការជួប សន្ទនាជាមួយសមភាគីឥណ្ឌា Manmohan Singh និងពិភាគ្សាអំពីរាល់វិធានការ បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសគឺអនុវត្តន៌កិច្ចព្រមព្រៀង បរមាណូស៊ីវិលដែលបានចុះហត្ថលេខានាឆ្នាំ ២០១០។ ក្នុងបទថ្លែងមតិសំខាន់នៅ សិក្ខាសាលា “កាណាដាក្នុងទស្សវត្សប៉ា ស៊ីហ្វិក” រដ្ឋមន្រ្តីហិរញ្ញវត្ថុកាណាដា Jim Flaherty បានសង្ក់តថា ការបើកទូលាយ​ពាណិជ្ជកម្មជាមួយអាស៊ីជាអាទិភាពរបស់ កាណាដា។ ពិសេស ទីផ្សានានានៅ តំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងបង្កើនល្បឿនយ៉ាង ឆាប់រហ័ស និងបណ្តាអង្គភាពអាជីវកម្មកាណាដាអាចជម្រុញពាណិជ្ជកម្មជាមួយ តំបន់នេះតាមរយៈបណ្តាកិច្ចព្រមព្រៀងជម្រុញពាណិជ្ជកម្ម៕