ការចាប់ផ្តើមដំណើរចរចារសន្តិភាពនៅមជ្ឃឹមបូព៌ាឡើងវិញស្ថិតក្នុងផលប្រយោធន៍របស់អាមេរិក
09/04/2013 10:28
(VOVworld) – នាថ្ងៃទី៨ មេសា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានអះអាងថា៖ ការចាប់ផ្តើមដំណើរចរចារ សន្តិភាពនៅមជ្ឃឹមបូព៌ារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនឡើងវិញស្ថិតក្នុងផលប្រយោធន៍របស់អាមេរិក។

(VOVworld) – នាថ្ងៃទី៨ មេសា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បាន អះអាងថា៖ ការចាប់ផ្តើមដំណើរចរចារសន្តិភាពនៅមជ្ឃឹមបូព៌ារវាងអ៊ីស្រាអែលនិង ប៉ាឡេស្ទីនឡើងវិញស្ថិតក្នុងផលប្រយោធន៍របស់អាមេរិក។ ថ្លែងមតិក្នុងដំណើរ ទស្សនកិច្ច លើកទី ៣ នៅអ៊ីស្រាអែលនិងប៉ាឡេស្ទីន លោក John Kerry បានទទួល ស្គាល់ ថា៖ ការចាប់ផ្តើមការចរចារសន្តិភាពទោះបី នៅជួបការលំបាកជាច្រើន ក្តី ប៉ុន្តែ លោក Kerry សង្ឍឹមថា៖ ការចរចារនិងជំនួបជាបន្តបន្ទាប់របស់លោកជាមួយ បណ្ដាថ្នាក់ដឹកនាំអ៊ីស្រាអែលនិងប៉ាឡេស្ទីនក្នុងរយៈពេល ៣ សប្តាហ៍កន្លងមក នឹងបង្កជំនឿជាក់លើគ្នាទៅវិញទៅមករវាងភាគីទាំង ២។ ទោះបីជា រដ្ឋមន្ត្រីការបរ ទេសអាមេរិក មិនទាន់នាំចេញការផ្តើមគំនិតថ្មីណាមួយឡើយ ក្តីប៉ុន្តែ បណ្ដាមន្រ្តី ជាន់ខ្ពស់របស់ ប៉ាឡេស្ទីននិងអារ៉ាប់ឲ្យដឹងថា៖ អាមេរិកអាចស្តាការផ្តើមគំនិត សន្តិភាពឆ្នាំ ២០០២ ឡើងវិញរបស់សម្ព័ន្ធអារ៉ាប់។ គណៈកម្មាធិការអារ៉ាប់អំពីសន្តិភាព នៅមជ្ឃឹមបូព៌ានឹងចាត់គណៈប្រតិភូមួយទៅកាន់វ៉ាស៊ីនតោន នាថ្ងៃទី ២៩ មេសា ខាងមុខ ដើម្បីជំរុញការចាប់ផ្តើមដំណើរចរចារសន្តិភាពនេះឡើងវិញ៕
Related





