ការចរចារជាន់ខ្ពស់វៀតណាម-សឹង្ហបុរី។
23/04/2012 11:56
VOV-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀត ណាម Truong Tan Sang ប្រធានាធិបតីសឹង្ហបុរី Tony Tan Keng Yam មានដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅ វៀតណាមចាប់ពីថ្ងៃទិ២៣ដល់២៧មេសាឆ្នាំ ២០១២។

ប្រធានាធិបតីសឹង្ហបុរី Tony Tan Keng Yam VOV-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម Truong Tan Sang ប្រធានាធិបតីសឹង្ហបុរី Tony Tan Keng Yam មានដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទិ២៣ដល់២៧មេសាឆ្នាំ២០១២។ នារសៀលថ្ងៃទី ២៣មេសា នៅក្រុងហាណូយ ក្រោយពិធីទទួល ប្រធានរដ្ឋ Truong Tan Sang បានជួបចរចារជាមួយប្រធានាធិបតី Tony Tan Keng Yam។ ថ្នាក់ដឹកនាំទាំងពី រូបបានសំដែងការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំងពីរដែលកំពុងបានអភិវឌ្ឍន៍ដ៏ល្អប្រសើរលើ គ្រប់វិស័យពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រធានរដ្ឋTruong Tan Sang បានថ្លែងអំណរ គុណចំពោះសឹង្ហបុរីដែលបានគាំទ្រវៀតណាមឈរឈ្មោះជាបេក្ខជន ក្រុម ប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០១៤-២០១៦ និង សមាជិកមិនអចិន្ត្រៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១។ ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងថា ប្រទេសទាំងពីរ នឹងបន្តបង្កើន កិច្ចសហប្រតិបត្តិការក្នុងបណ្តាយន្តការសហប្រតិបត្តិការ សេដ្ឋកិច្ច អន្តរជាតិដូចជា៖ APEC ASEM ពិសេសពេលដែលសហគមន៌ អាស៊ានបានបង្កើតឡើងនាឆ្នាំ ២០១៥។ ប្រធានាធិបតី Tony Tan Keng Yam ក៏បានចែករំលែកទស្សនរបស់វៀតណាមអំពីបញ្ហាសមុទ្រខាងកើត និងឯកភាពរក្សាចំណងសាមគ្គីភាពក្នុងអាស៊ានចំពោះបញ្ហានេះ។ ក៏ក្នុងឪកាសនេះដែរ ប្រធានរដ្ឋវៀតណាម Truong Tan Sang និង ប្រធានាធិបតី Tony Tan Keng Yam បានធ្វើជាក្សិណសាក្សី លើពិធីប្រគល់ លិខិតទទួលស្គាល់ការផ្តួចផ្តើមគំនិតវិនិយោគ សម្រាប់គំរោងការណ៌ កសាងមណ្ឌលឧស្សាហកម្ម វៀតណាម សិង្ហបូរី នៅខេត្ត Quang Ngai និងគំរោងការសាងសង់រោងចក្រឧណ្ហអគ្គិសនីរបស់ សម្ព័ន្ធ ក្រុមហ៊ុន Sembcorp (singapore)នៅ Quang Ngai ផងដែរ៕
Related






