VOV WorldVOV World
ការចរចារថ្នាក់កំពូលវៀតណាមចិន
19/06/2013 10:28
(VOV)_។នារសៀលថ្ងៃទី ១៩ មិថុនា ពិធីទទួលលោក ​Truong​ Tan Sang និងគណះប្រតិភូជាន់ខ្ពស់វៀតណាមបានប្រព្រឹត្តទៅជាផ្លូវការនៅមហា សាលប្រជាជនចិន។
ការចរចារថ្នាក់កំពូលវៀតណាមចិន
  ​​​​​​​​​​​ លោក ​Truong​ Tan Sang និង​លោក Xi Jinping បានធ្វើជាកសិណ្សសាក្សីពិធី ចុះហត្ថលេលើឯកសារសហប្រតិបត្តិការសំខាន់ចំនួន១០រវាងប្រទេសទាំង២ (រូបថត​VNA) (VOV)_ទទួលសេចក្ដីអញ្ជើញរបស់អគ្គលេខា និងជាប្រធានរដ្ឋចិន ​លោក Xi Jinping នារសៀលថ្ងៃទី ១៩ មិថុនា ប្រធានរដ្ឋវៀតណាម លោក ​Truong​ Tan Sang រួមជាមួយគណះប្រតិភូជាន់ខ្ពស់វៀតណាម បានមក​ដល់ទីក្រុង​ប៉េកាំង ចាប់ផ្តើម ដំណើរ បំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅចិន ចាប់ពីថ្ងៃទី១៩ ​ដល់ថ្ងៃទី ២១ មិថុនា ឆ្នាំ  ២០១៣។នារសៀលថ្ងៃទី ១៩ មិថុនា ពិធីទទួលលោក ​Truong​ Tan Sangនិង គណះប្រតិភូជាន់ខ្ពស់វៀតណាមបានប្រព្រឹត្តទៅជាផ្លូវការនៅមហាសាលប្រជាជន ចិន។បន្ទាប់ពីពិធីទទួលលោក ​Truong​ Tan Sang និង​លោក Xi Jinping បានដំណើរការ ចរចារ។ថ្នាក់ដឹកនាំទាំង២រូបបានអះអាងនូវគោលនយោបាយមុនក៍ដូចជារបស់បក្ស រដ្ឋនិងប្រជាជននៃប្រទេសទាំង២គឺយកចិត្តទុកដាក់ដល់ទំនាក់ទំនងជិតខាងជិតស្និទ មិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយចិន។ភាគីទាំង២បានមូលមតិជា ឯកឆ័ន្ទថា៖បង្កើនទំនុកទុកចិត្តនយោបាយរវាងបក្សទាំង២រដ្ឋទាំង២ព្រមទាំងបង្កើន ការផ្លាស់ប្តូរការជួបប្រាស្រ័យជាន់ខ្ពស់និងអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ ទ្វេភាគីទាំងឡាយប្រកបដោយប្រសិទ្ឋភាព។ ភាគីទាំង២ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការួមមានប្រយោធន៍លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មវប្បធម៌កីឡានិងអប់រំជាដើម។លោក ​ប្រធានរដ្ឋTruong​ Tan Sang ស្នើរ ថា៖នាពេលខាងមុខភាគីទាំង២បញ្ជាណែនាំគ្រប់ក្រសួងផ្នែកផ្សព្វ​ផ្សាយនិងអនុវ​ត្ត បណ្តាខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាពីមុនមក។ភាគីទាំង២ខំប្រឹង ប្រែងទទួលតំលៃប្រាក់នាំចេញទ្វេភាគីឡើង៦០ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១៥។ ភាគីទាំង២នៅឯកភាពអនុវ​ត្តសេច​ក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបា់ភាគីនានានៅ សមុទ្រខាងកើត(DOC)ប្រកបដោយប្រសិទ្ឋភាពរួមគ្នារក្សាសន្តិភាពនិងស្ថិរភាពលើ សមុទ្រខាងកើត។ថ្នាក់ដឹកនាំនៃប្រទេសទាំង២នៅមូលមតិជាឯកឆ័ន្តសម្របសម្រួល នៅវេទិការទ្វេភាគីនានាដែលក្នុងនោះមានអង្គការសហប្រជាជាតិអង្គការពាណិជ្ជកម្ម ពិភពលោកវរទិការសហប្រតិបត្តិការអស៊ីអឺរ៉ុបនិងវេទិការអាស៊ាន។ល។ប​ន្ទាប់ពីការ ចរចារលោក ​Truong​ Tan Sang និង​លោក Xi Jinping បានធ្វើជាកសិណ្សសាក្សីពិធី ចុះហត្ថលេលើឯកសារសហប្រតិបត្តិការសំខាន់ចំនួន១០រវាងប្រទេសទាំង២៕