ការធ្វើបាតុកម្មប្រឆាំងជំទាស់សេចក្តីសម្រេចនៃរដ្ឋាភិបាលនៅអ៊ុយក្រែន
25/11/2013 08:53
(VOVworld) – នាថ្ងៃទី ២៤ វិច្ឆិកា មនុស្សគាំទ្រលោកខាង លិចចំនួន ១ ម៉ឺននាក់បានធ្វើបាតុកម្មនៅទីក្រុង Kiev (អ៊ុយក្រែន) សំដៅប្រឆាំងជំទាស់សេចក្តីសម្រេចចិត្ត របស់រដ្ឋាភិបាលដែលលុបចោលការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប (EU)។
មនុស្សគាំទ្រលោកខាងលិចចំនួន ១ ម៉ឺននាក់បានធ្វើបាតុកម្មនៅទីក្រុង Kiev (អ៊ុយក្រែន) សំដៅប្រឆាំងជំទាស់ សេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៤ វិច្ឆិកា មនុស្សគាំទ្រលោកខាងលិចចំនួន ១ ម៉ឺននាក់បាន ធ្វើបាតុកម្មនៅទីក្រុង Kiev (អ៊ុយក្រែន) សំដៅប្រឆាំងជំទាស់សេចក្តីសម្រេចចិត្តរបស់ រដ្ឋាភិបាលដែលលុបចោលការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ សហភាពអឺរ៉ុប (EU)។ មនុនោះ នាថ្ងៃទី ២១ វិច្ឆិកា គណៈរដ្ឋមន្ត្រីអ៊ុយក្រែនបានចេញ បទបញ្ជាបញ្ឈប់រាល់សកម្មភាពត្រៀមរៀបចំឲ្យការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចងសម្ព័ន្ធជាមួយ EU សមាគមន៍ថាមពលបរមាណូអឺរ៉ុបនិងបណ្ដាប្រទេសជាសមាជិក EU សំដៅកែលំអរទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ីនិងប្រទេសជាសមាជិកនៃ សហគមន៍បណ្ដាប្រទេសឯករារ្យ (SNG)។ សេចក្តីសម្រេចនេះត្រូវបាននាំចេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃ មុនពេលដែល សន្និសីទកំពូលបណ្ដាប្រទេស “ដៃគូភាគ ខាងកើត” ដែលបានប្រព្រឹត្តទៅនៅទីក្រុង Vilnius របស់ Litva។ ដែលនៅទីនេះ អ៊ុយក្រែននិង EU អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងពោលខាងលើ៕
Related






