VOV WorldVOV World
ការិយាល័យនយោបាយជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៌ខេត្តQuang Ninh
08/09/2012 08:58
(VOV)-នាព្រឹកថ្ងៃទី៨កញ្ញានៅទីស្នាក់ការមជ្ឈឹមបក្ស ការិយាល័យបានមានការ ជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៌គណៈ កម្មាធិការបក្សខេត្តQuang Ninh។ ក្នុងជំនួប លេខាគណៈកម្មាធិការបក្សខេត្ត Quang Ninh លោក Pham
ការិយាល័យនយោបាយជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៌ខេត្តQuang Ninh
ការិយាល័យនយោបាយជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៌ ខេត្តQuang Ninh (រូបថតៈ vov.vn) (VOV)-នាព្រឹកថ្ងៃទី៨កញ្ញានៅទីស្នាក់ការមជ្ឈឹមបក្ស ការិយាល័យនយោបាយ បានមានការ ជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៌គណៈ កម្មាធិការបក្ស ខេត្តQuang Ninh។ ក្នុងជំនួប លេខាគណៈកម្មាធិការបក្សខេត្ត Quang Ninh លោក Pham Minh Chinh បានជូនដំណឹងជាមួយការិយាល័យនយោបាយអំពី គំរោងការណ៌ “អភិវឌ្ឍន៌ សេដ្ឋកិច្ច សង្គមលឿន ចីរភាព ធានារឹងមាំការពារជាតិ សន្តិសុខ និងធ្វើពិសោធន៌កសាង អង្គភាពចំនួនពីររដ្ឋបាល សេដកិច្ចពិសេស Van Don-Mong Cai”។  គោលដៅនៃគំរោង ការណ៌នេះ កសាងខេត្ត Quang Ninh ឲ្យក្លាយទៅជាខេត្ត សេវ៉ាកម្ម ឧស្សាហ កម្មទំនើប ជាក្បាលម៉ាស៊ីន១ក្នុង​ចំណោម​ក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ភាគ ខាងជើង។ ថ្លែងមតិសន្និដ្ឋាននៅសន្និសីទ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong បានអះអាងថា៖ ខេត្ត Quang Ninh មានទីតាំងយុទ្ធសា ស្រ្តពិសេសលើគ្រប់វិស័យ។ ធ្វើអាជីវកម្ម និង ពង្រីកឧត្តមភាព ជាគោលបំណង របស់ មជ្ឈឹមបក្ស ការិយាល័យនយោបាយ​និងរបស់ប្រទេសជាតិទាំងមូល។ អគ្គ លេខាបក្ស Nguyen Phu Trong បានលើក ច្បាស់ថា៖         “ចំពោះគំរោងការណ៌ដែលយើងបង្ហាញក្នុងថ្ងៃនេះគឺជាឯកសារដ៏មានតំលៃ សំខាន់ ដើម្បីការិយាល័យមានមូលដ្ឋានពិនិត្យនិងស្រាវជ្រាវ។ អភិវឌ្ឈន៌ខេត្ត Quang Ninh មិនត្រឹមតែជាបុព្វហេតុដោយឡែករបស់ខេត្ត Quang Ninh ប៉ណ្ណោះទេ ថែមទាំងមានការទទួលខុសត្រូវរបស់មជ្ឈឹម បណ្តាក្រសួង ស្ថាប័ន មជ្ឈឹមទៀត ផង”៕