VOV WorldVOV World
ការជជែកវែកញែកជុំវិញចំណាយនៃរដ្ឋាភិបាលសហរដ្ឋអាមេរិកបញ្ឈប់ជាបណ្តោះអាសន្ន
17/01/2014 08:44
(VOVworld) - ការជជែកវែកញែកជុំវិញចំណាយនៃ រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានអូសបន្លាយ ក្នុងរយៈពេល ៤ ឆ្នាំ បានបញ្ឈប់ជាបណ្តោះអាសន្ន
ការជជែកវែកញែកជុំវិញចំណាយនៃរដ្ឋាភិបាលសហរដ្ឋអាមេរិកបញ្ឈប់ជាបណ្តោះអាសន្ន
ការជជែកវែកញែកជុំវិញចំណាយនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានអូសបន្លាយក្នុងរយៈពេល ៤ ឆ្នាំ បានបញ្ឈប់ជាបណ្តោះអាសន្ន (Image: Vietnam+) (VOVworld) – ការជជែកវែកញែកជុំវិញចំណាយនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានអូសបន្លាយក្នុងរយៈពេល ៤ ឆ្នាំ បានបញ្ឈប់ជាបណ្តោះអាសន្ន ខណៈពេលដែល ព្រឹទ្ធសភានៃប្រទេសនេះបានអនុម័តលើពង្រាងច្បាប់អំពី ចំណាយក្នុងឆ្នាំសារពើពន្ធ ២០១៤ នាថ្ងៃទី ១៦ មករា។ នេះគឺជាការបោះជំហាន សំខាន់ ក្រោយពីរយៈពេល ៣ ខែ ដែលរដ្ឋាភិបាលសហរដ្ឋត្រូវបញ្ឈប់សកម្មភាព នាដើមខែ តុលា ឆ្នាំ ២០១៣ ។ ផែនការអំពីចំណាយសំរាប់ក្រសួងផ្នែកនានា ក្នុងឆ្នាំសារពើពន្ធ ២០១៤ គឺជាកិច្ចព្រមព្រៀងនយោបាយរវាងបណ្ដាអ្នកនិតិ បញ្ញាត្តិរបស់គណៈបក្សសាធារណៈរដ្ឋនៅរដ្ឋសភានិងគណៈបក្សប្រជាធិបតេយ្យ នៅព្រឹទ្ធសភាអាមេរិក។ ផែនការនេះរួមមានចំនួនប្រាក់សំរាប់ការអនុវត្ត កម្មវិធី ObamaCare និង ដែលមុននោះសមាជិកសភានៃគណៈបក្សសាធារណៈរដ្ឋ អាមេរិកបានប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា។ ទន្ទឹមនឹងនោះ ផែនការពោល ខាងលើបានលុបចោលលទ្ធភាពថវិការសហរដ្ឋត្រូវបានកាត់បន្ថយ៕