VOV WorldVOV World
ការជួបប្រាស្រ័យ online ស្តីពីការកសាងរដ្ឋធម្ម នុញ្ញ
26/03/2013 10:40
(VOVworld) – ការជួបប្រាស្រ័យ online ដោយប្រធានបទ “ចលនាបញ្ញារបស់បក្សទាំង មូល កងទ័ពទាំងមូលនិង ប្រជាជនទាំងមូលក្នុងការកសាងរដ្ឋធម្មនុញ្ញ” ដែលកាសែត អេឡេត្រូនិកបក្សកម្មុយនិស្ត្រវៀតណាមបានរៀបចំឡើង នាព្រឹកថ្ងៃទី ២៦ មិនា នៅទីក្រុងហាណូយ។
ការជួបប្រាស្រ័យ online ស្តីពីការកសាងរដ្ឋធម្ម នុញ្ញ
(VOVworld) – ការជួបប្រាស្រ័យ online ដោយប្រធានបទ “ចលនាបញ្ញារបស់បក្សទាំង មូលកងទ័ពទាំងមូល និងប្រជាជនទាំងមូលក្នុងការកសាងរដ្ឋធម្មនុញ្ញ” ដែលកាសែត អេឡេត្រូនិកបក្សកម្មុយនិស្ត្រវៀតណាមបានរៀបចំឡើង នាព្រឹកថ្ងៃទី ២៦ មិនា នៅ ទីក្រុងហាណូយ។ ខ្លឹមសារសំខាន់ចំនួន ៤ ក្នុងរដ្ឋធម្មនុញ្ញដែលប្រជាជនយកចិត្តទុក ដាក់ជាច្រើនបំផុតគឺ ៖ ជំពូកទី ១ ស្តីពីយន្តការនយោបាយ ជំពូកទី ២ ស្តីពីសិទ្ធិមនុស្ស សិទ្ធិនិងភារកិច្ចជាសារវន្តរបស់ប្រជាពលរដ្ឋ ជំពូកទី ៣  ស្តីពីសេដ្ឋកិច្ច សង្គម វប្បធម៌ អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងបរិស្ថាន និងជំពូកទី ៥ ស្តីពីរដ្ឋសភា។ ពន្យល់សំរាយ បញ្ជាក់ពីបញ្ហានេះ អនុប្រធានគណៈកម្មាធិការច្បាប់រដ្ឋសភាវៀតណាម សាស្រ្តាចារ្យ  Le Minh Thong បានចាត់ទុកថា៖ “យើងផ្ទេប្តូរជំពូកទី ៥ ស្តីពីសិទ្ធិមនុស្សដល់ជំពូកទី ២ ក្នុងពង្រាងរដ្ឋធម្មនុញ្ញគឺគោរព និងយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍សិទ្ធិមនុស្សនិងសិទ្ធិប្រជាពលរដ្ឋឲ្យសមស្របនឹង លក្ខណៈរបស់វៀតណាម។ ចំណុចថ្មីក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ គឺ យើងធ្វើវិសោធនកម្មសិទ្ធិមនុស្សនិងសិទ្ធិប្រជាពលរដ្ឋឲ្យសមស្របនឹងអនុសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្សនិងប្រជាពលរដ្ឋ។ នេះគឺជាការទទួលខុសត្រូវរបស់រដ្ឋ សង្គម និងប្រជាពល រដ្ឋម្មាក់ៗ៕” “ចលនាបញ្ញារបស់បក្សទាំង មូល កងទ័ពទាំងមូល និងប្រជាជនទាំងមូលក្នុងការកសាងរដ្ឋធម្មនុញ្ញ” (Image: Internet)