VOV WorldVOV World
ការជួបសំណេះសំណាលស្តីពីការជំនះពុះពារលើផលវិបាកនៃ គ្រាប់មីន
01/04/2013 03:16
នាយប់ថ្ងៃទី៣១មិនានៅមជ្ឈមណ្ឌលជាតិផ្សាយសំលេង លេខ៥៨ Quan Suទីក្រុងហាណូយវិទ្យុសំលេងវៀតណាម បានរៀបចំ ការជួបសំណេះសំណាលស្តីពីការជំនះពុះពារ លើផលវិបាកនៃគ្រាប់មីននិងភាពសុខសាន្តត្រានបនៃ ជីវភាពរស់នៅ។
Vovworld-នាយប់ថ្ងៃទី៣១មិនានៅមជ្ឈមណ្ឌលជាតិផ្សាយសំលេងលេខ ៥៨ Quan Suទីក្រុងហាណូយវិទ្យុសំលេងវៀតណាមបានរៀបចំ ការជួប សំណេះសំណាលស្តីពីការជំនះពុះពារលើផលវិបាកនៃគ្រាប់មីននិង ភាពសុខសាន្តត្រានបនៃជីវភាពរស់នៅ។កម្មវិធីបានប្រមូលផ្តុំទៅលើ បញ្ហាមួយចំនួនទាក់ទិនដល់ការងារជំនះពុះពារលើផលវិបាកនៃគ្រាប់ មីនរបស់វៀតណាមនិយាយរួមនិងរបស់កងទ័ពនិយាយដខោយឡែក នាពេលកន្លងមក។តាមឪត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តី ក្រសួងការពារប្រទេសវៀតណាមថា៖ទោះបីជាសង្រ្គាម កន្លងផុតទៅ បានជិត៤០ឆ្នាំក៍ដោយក៍ផលវិបាករបស់វាគឺធ្ងន់ធ្ងរណាស់។ក្នុងនោះ ជនជាច្រើននាក់ត្រូវស្លាប់និងរងរបួសដោយគ្រាប់មីន។នេះជាអម្រែក ធ្ងន់សំរាប់គ្រួសារនិងសង្គម។ដោយហេតុនេះនាពេលខាងមុខយើង នឹងត្រូវកសាងផែនការដើម្បីជំនះពុះពារលើផលវិបាកនៃគ្រាប់មីន។ ទន្ទឹមនឹងនោះយើងត្រូវបង្កើនការងារឃោសនាដល់ប្រជាជ​ននិងដំបន់ សំរាប់គេឃើញបាន​ផលវិបាកនៃគ្រាប់មីន៕

More