VOV WorldVOV World
ការជួបសន្ទនានិងផ្លាស់ប្តូរយោបល់ដោយប្រធានបទ៖“កសាង និងអភិវឌ្ឍន៍ជនបតថ្មីនៅទីក្រុង​ហូជីមិញ”
03/06/2012 08:49
នាព្រឹកថ្ងៃទី 3​មិថុនា ក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ ​រួមសហការ​ជាមួយ ស្ថាន នីយទួរទស្សន៍ ទីក្រុងហូជីនមិញ រៀបចំកម្មវិធី ការជួបសន្ទនា និងផ្លាស់ប្តូរយោបល់ ដោយប្រធានបទ ៖ “កសាង និងអភិវឌ្ឍន៍ជនបតថ្មី ​នៅទីក្រុង​ហូជីមិញ”។
ការជួបសន្ទនានិងផ្លាស់ប្តូរយោបល់ដោយប្រធានបទ៖“កសាង និងអភិវឌ្ឍន៍ជនបតថ្មីនៅទីក្រុង​ហូជីមិញ”
ការជួបសន្ទនា និងផ្លាស់ប្តូរយោបល់ ដោយប្រធានបទ ៖ “កសាង និងអភិវឌ្ឍន៍ជនបតថ្មី ​នៅទីក្រុង​ហូជីមិញ”(http://www.thainguyen.gov.vn) នាព្រឹកថ្ងៃទី 3​មិថុនា ក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ ​រួមសហការ​ជាមួយ ស្ថាន នីយទួរទស្សន៍ ទីក្រុងហូជីនមិញ រៀបចំកម្មវិធី ការជួបសន្ទនា និងផ្លាស់ប្តូរយោបល់  ដោយប្រធានបទ ៖ “កសាង និងអភិវឌ្ឍន៍ជនបតថ្មី ​នៅទីក្រុង​ហូជីមិញ”។ កំណត់ថា  ការកសាងជនបទថ្មីជាដំណើការយូរអង្វែងមួយ ត្រូវការរួមកំលាំងកាយចិត្ត របស់  ទាំងប្រព័ន្ធនយោបាយ និងសង្គម ក្នុងរយះ​ពេលខាងមុខនេះ ទីក្រុងហូជីមិញ ប្រមូល ផ្តុំ  សម្រេចបណ្ដាគំរោងផែនការ ​បណ្ដុះបណ្ដាលមុខវិជ្ជាជីវះនៅជនបទ និងបើក ទូលាយ បណ្ដារូបសណ្ឋាន​កសិកម្មមានប្រសិទ្ធភាពខ្ពស់។ គោលដៅដែលទីក្រុង ហូជីមិញដាក់ចេញគឺ ដល់ឆ្នាំ ​2015 កសាងជនបទថ្មីបានជាមូលដ្ឋាន នៅលើ ឃុំ  ចំនួន 58 របស់ទីក្រុង។ លោក Le Minh Tri អនុប្រធានគណះកម្មាធិការ​ប្រជាជន​ ទីក្រុង​ហូជី​មិញ​និងជា អនុប្រធានគណះកម្មាធិការបញ្ជាណែនាំ កសាងជនបទថ្មី របស់ទីក្រុង ហូជីមិញ បានអោយដឹងថា៖​“ត្រូវនិយាយថា ក្នុងរយះពេលខាងមុខ នេះ មានបរិមាណការងារជា​ច្រើន និង មានការលំបាកសាកល្បងជាច្រើនទៀត ផង។ ដូច្នេះ យើងត្រូវប្រមូលផ្តុំ ​ផ្សព្វផ្សាយយ៉ាងគ្រប់គ្រាន់ អំពីអត្ថន័យ  របស់កម្ម វិធីនេះ  ទៅដល់ ប្រព័ន្ធនយោបាយទាំងមូល។ ក្នុងរយះពេលខែមិថុនានេះ ទីក្រុង អនុម័ត្តលើ គំរោង​កសាងជនបទថ្មី របស់ឃុំចំនួន ២២ និង ក្នុងត្រីមាសទី 3 នឹង អនុម័ត្តអោយឃុំចំនួន 30 ដើម្បីអនុវត្តព្រមៗគ្នា។ ធ្វើយ៉ាងម៉េច ដើម្បីប្រជាជនចូលរួម ​ក្នុងដំណើការកសាងជនបទថ្មី នៅឃុំ គឺពេលនោះ យើងទើបទទួលបាន​ជោគជ័យ៕”