ការខ្វែងគំនិតអំពីការកាត់បន្ថយថវិការការពារជាតិរវាងបណ្ដាប្រទេសជាសមាជិក NATO
22/02/2013 10:19
(VOVworld) – ការខ្វែងគំនិតអំពីការកាត់បន្ថយថវិការការ ពារជាតិបានក្លាយទៅ ជាបញ្ហាក្តៅគកុក ក្នុងសន្និសីទ រដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេសជាសមាជិក សន្ធិសញ្ញាអាតឡង់ទិចខាងជើង (NATO) ដែលកំពុង ប្រព្រឹត្តទៅនៅទីក្រុង Brussels បែកហ្ស៊ីក។

(VOVworld) – ការខ្វែងគំនិតអំពីការកាត់បន្ថយថវិការការពារជាតិបានក្លាយទៅ ជាបញ្ហាក្តៅគកុក ក្នុងសន្និសីទរដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេសជាសមាជិក សន្ធិសញ្ញាអាតឡង់ទិចខាងជើង (NATO) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Brussels បែកហ្ស៊ីក។ថ្លែងមតិក្នុងសន្និសីទការសែត បន្ទាប់ពីកិច្ចប្រជុំថ្ងៃទី ១ អគ្គលេខាធិការ NATO លោក Anders Fogh Rasmussen បានព្រមានថា៖ ផែនការកាត់បន្ថយចំណាយ ការពារប្រទេសអាចជះឥទ្ធិពលអាក្រក់ដល់ សមត្ថភាពប្រយុទ្ធរបស់អង្គការនេះ។ ក្នុងការលៈទេសៈ ប្រទេសជាសមាជិក EU ភាគច្រើនកំពុងប្រឈមមុខការអនុវត្ត គោលនយោបាយសេដ្ឋកិច្ចត្បិតត្បៀត ការកាត់បន្ថយចំណាយយោធាគឺជាវិធាន ការងាយស្រួលជាង បើប្រៀបនឹង ការកាត់បន្ថយចំណាយសង្គម។ ប៉ុន្តែ អាមេរិក មិនពេញចិត្តចំពោះប្រការនេះ។ ពីព្រោះ អាមេរិកចាត់ទុកថា៖ បណ្ដាសម្ព័ន្ធមិត្ត EU មិនខំប្រឹងប្រែងអស់ពីកំលាំង កាយចិត្តរបស់ខ្លួន ក្នុងការធានាសន្តិសុខរបស់ប្លុក ៕
Related





