ការនាំចេញអង្កររបស់កម្ពុជាកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ ២០១៣
22/01/2014 10:32
(VOVworld) – នាថ្ងៃទី ២២ មករា ក្រសួងពាណិជ្ជកម្ម កម្ពុជាបានឲ្យដឹងថា៖ ប្រទេសនេះបាននាំចេញជាផ្ទាល់ អង្ករចំនួនជិត ៤ សែន តោនក្នុងឆ្នាំ ២០១៣ កើនឡើង ៥១% បើប្រៀបនឹងឆ្នាំទៅមិញ។

ប្រទេសនេះបាននាំចេញជាផ្ទាល់អង្ករចំនួនជិត ៤ សែនតោនក្នុងឆ្នាំ ២០១៣ កើនឡើង ៥១% បើប្រៀបនឹងឆ្នាំទៅមិញ។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២២ មករា ក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា៖ ប្រទេសនេះបាននាំចេញជាផ្ទាល់អង្ករចំនួនជិត ៤ សែន តោនក្នុងឆ្នាំ ២០១៣ កើនឡើង ៥១% បើប្រៀបនឹងឆ្នាំទៅមិញ។ ថ្លែងមតិក្នុងសន្និសីទប្រចាំឆ្នាំនៃ បណ្ដាសមាគមនាំចេញអង្កររបស់កម្ពុជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កម្ពុជា លោក កឹម ស៊ីថន បានសង្កត់ធ្ងន់ថា៖ រាជរដ្ឋាភិបាលកម្ពុជាអនុវត្ត ប្រព័ន្ធគោល នយោបាយសំដៅឆ្ពោះទៅគោលដៅនាំប្រទេសនេះក្លាយទៅ ជាប្រទេសនាំចេញ អង្ករជួរមុខលើពិភពលោក (១ លានតោននាឆ្នាំ ២០១៥)។ ក្នុងនោះ ផ្តល់អាទិភាពរាល់វិធានការជំរុញផលិតកម្មស្រូវដែលមានគុណភាព ល្អនិងកែលំអរប្រព័ន្ធកែច្នៃផលិតផលអង្ករបស់កម្ពុជាតាមស្តង់ដារអន្តរជាតិ។ ក្រៅពីនោះ កម្ពុជានឹងជំរុញ យ៉ាងខ្លាំងកិច្ចការពារពាណិជ្ជសញ្ញាអង្កររបស់ខ្លួន ក្នុងនោះ មានអង្ករផ្កាម្លិះ Jasmine ៕
Related





