ការងារត្រៀមរៀបចំ សំរាប់ ASEM-៩ ត្រូវបាន សម្រេច
03/11/2012 08:46
ឆ្លើយសំណួរ អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ប្រចាំនៅឡាវ ប្រធាននាយកដ្ឋានសារព័ត៌មាន ចំណុះ ក្រសួងការបរទេសឡាវ លោក Sinthong Chitnhothinh បានឲ្យដឹងថា៖ ដល់ឥឡូវនេះ រាល់ការងារត្រៀមរៀបចំ សំរាប់ ASEM-៩ ត្រូវបាន សម្រេច រដ្ឋាភិបាលនិង ប្រជាជនឡាវត្រៀមខ្លួនជាស្រេច រៀបចំសន្និសីទ លើកនេះ ប្រកបដោយជោគជ័យ៕

(VOV) – សន្និសីទជាន់ខ្ពស់អាស៊ី-អឺរ៉ុបលើកទី ៩ (ASEM-៩) ដែលសាធារណៈ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវទទួលរៀបចំ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ទី ៦ វិច្ឆិកា។ ដោយប្រធានបទ “ចំណងមិត្តភាពដើម្បីសន្តិភាពដៃគូរ ដើម្បីភាពសម្បូរុងរឿង” បណ្ដាថ្នាក់ដឹកនាំនៅអាស៊ីនិងអីរ៉ុបនឹងពិភាក្សារ រាល់បញ្ហាតំបន់និងអន្តរជាតិ ដូចជា៖ សន្តិសុខស្បៀងអាហារនិងថាមពល កិច្ចសហប្រតិបត្តិការលើវិស័យ វប្បធម៌-សង្គម ការអភិវឌ្ឍន៍ចីរភាព និងទិស ដៅអភិវឌ្ឍន៍របស់ ASEM នាអនាគត។ ក្នុងសន្និសីទនេះ សេចក្តីថ្លែងការ របស់ប្រធាន ASEM-៩ និងសេចក្តីថ្លែងការវៀងច័ន្ធស្តីពីការបង្កើនកិច្ច សហប្រតិបត្តិការដើម្បីសន្តិភាពនិងអភិវឌ្ឃន៍ នឹងត្រូវបានអនុម័ត្ត។ ព្រឹត្តិការណ៍នេះគឺជាឱកាសល្អ ដើម្បីប្រទេសឡាវលើក កំពស់តួនាទី និងគិត្យានុភាពរបស់ខ្លួនក្នុងតំបន់ឲ្យខ្លាំងក្លាថែមទៀត។ ឆ្លើយសំណួរ អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅឡាវ ប្រធាននាយកដ្ឋាន សារព័ត៌មាន ចំណុះក្រសួងការបរទេសឡាវ លោក Sinthong Chitnhothinh បាន ឲ្យដឹងថា៖ ដល់ឥឡូវនេះ រាល់ការងារត្រៀមរៀបចំសំរាប់ ASEM-៩ ត្រូវបាន សម្រេច រដ្ឋាភិបាលនិងប្រជាជនឡាវត្រៀមខ្លួនជាស្រេច រៀបចំសន្និសីទ លើកនេះ ប្រកបដោយជោគជ័យ៕ បណ្ដាថ្នាក់ដឹកនាំនៅអាស៊ីនិងអីរ៉ុបនឹងពិភាក្សាររាល់បញ្ហាតំបន់និងអន្តរជាតិ (Image: Internet)
Related





