VOV WorldVOV World
ការបាញ់កាំភ្លើងកើតឡើងនៅពិធីធ្វើព្យុហយាត្រាមួយនៅទីក្រុង New Orleans អាមេរិក
13/05/2013 10:32
(VOVworld) – បាមានមនុស្សយ៉ាងតិចបំផុតចំនួន ១៧ នាក់ ត្រូវរងរបួស ក្នុងនោះ មានក្មេងស្រីអាយុ ១០ ឆ្នាំ មួយនាក់ក្នុង ការបាញ់កាំភ្លើងដែលបានកើតឡើង នាព្រឹកថ្ងៃទី ១៣ ឧសភា នៅពិធីធ្វើព្យុហយាត្រាមួយក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍ទិវា អ្នកម្ដាយ នៅទីក្រុង New Orleans ភាគខាងត្បូងអាមេរិក។
ការបាញ់កាំភ្លើងកើតឡើងនៅពិធីធ្វើព្យុហយាត្រាមួយនៅទីក្រុង New Orleans អាមេរិក
(VOVworld) – បាមានមនុស្សយ៉ាងតិចបំផុតចំនួន ១៧ នាក់ ត្រូវរងរបួស ក្នុងនោះ មានក្មេងស្រីអាយុ ១០ ឆ្នាំ មួយនាក់ក្នុងការបាញ់កាំភ្លើងដែលបានកើតឡើង នា ព្រឹកថ្ងៃទី ១៣ ឧសភា នៅពិធីធ្វើព្យុហយាត្រាមួយក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍ ទិវាអ្នកម្ដាយ នៅទីក្រុង New Orleans ភាគខាងត្បូងអាមេរិក។ នាយប៉ូលីស្តមួយនាក់ បានឲ្យដឹងថា៖ មានជនសង្ស័យចំនួន ៣ នាក់ ទាក់ទិនដល់ការបាញ់កាំភ្លើងនេះ។ នាបច្ចុប្បន្ន កំលាំងប៉ូលីស្តកំពុងដំណើរការសើបអង្គេតយ៉ាងសកម្មដើម្បីចាប់ខ្លួន បណ្ដាជនសង្ស័យពោលខាងលើ។ រឿងហេតុនេះបានធ្វើឲ្យមានការព្រួយបារម្មណ៍ ជាថ្មីម្តង់ទៀតចំពោះស្ថានភាពកម្មសិទ្ធិនិងប្រើប្រាស់កាំភ្លើងនៅអាមេរិក។ ដោយ មានកាំភ្លើងចំនួន ៣១០ លាន គ្រឿងដែលត្រូវបានលក់លើទីផ្សារអាមេរិកគឺជា ប្រទេសមួយក្នុងចំណោមប្រទេសប្រើប្រាស់អាវុធជាច្រើនបំផុតលើសកលលោក៕