ការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់បានចាប់ផ្តើម
14/06/2013 11:28
(VOVworld) – នាព្រឹកថ្ងៃទី ១៤ មិថុនា ប្រជាជនសាធារណៈរដ្ឋ ឥស្លាមអ៊ីរ៉ង់ ចាប់ផ្តើមទៅបោះឆ្នោតអ្នកបន្តវែនជំនួសប្រធានាធិបតី ប្រទេសនេះ លោក Mahmoud Ahmadinejad ដែលកាន់ដំណែងក្នុង រយៈពេល ២ អណាត្តិ ជាបន្តបន្ទាប់។

(VOVworld) – នាព្រឹកថ្ងៃទី ១៤ មិថុនា ប្រជាជនសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ ចាប់ផ្តើមទៅបោះឆ្នោតអ្នកបន្តវែនជំនួសប្រធានាធិបតីប្រទេសនេះ លោក Mahmoud Ahmadinejad ដែលកាន់ដំណែងក្នុងរយៈពេល ២ អណាត្តិ ជាបន្ត បន្ទាប់។ ការបោះឆ្នោតប្រព្រឹត្តទៅក្នុងកាលៈទេសៈប្រទេសក្នុងតំបន់ឈូង សមុទ្រពែក្យនេះ កំពុងប្រឈមមុខរាល់ការសាកល្បងដោយបទដាក់ ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកនិងលោកខាងលិច ក៏ដូចជា ការដាក់សម្ពាធ នៃសហគមន៍អន្តរជាតិចំពោះកម្មវិធីនុយក្លេអែររបស់ប្រទេសនេះកាន់តែកើន ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្លែងមតិលើកាណាល់ទូរទស្សជាតិអ៊ីរ៉ង់មេដឹកនាំ ស្មារតីសម្តេចព្រះសង្សរាជ Ali Khamenei បានដាស់តឿនប្រជាធនអ៊ីរ៉ង់ចូល រួមយ៉ាងសកម្មក្នុងការបោះឆ្នោត ទន្ទឹមនឹងនោះ អះអាងថា៖ ការចូលរួមរបស់ ប្រជាជននឹងសម្រេច អនាគតនៃប្រទេសជាតិ។ តាមក្រសួងមហាផ្ទៃអ៊ីរ៉ង់ អ្នកបោះឆ្នោតពេញសិទ្ធិចំនួន ៥០ លាន ៥ សែន នាក់ អាចចូលរួមការបោះ ឆ្នោតនេះ៕ ប្រជាជនសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ ចាប់ផ្តើមទៅបោះឆ្នោតអ្នកបន្តវែនជំនួសប្រធានាធិបតីប្រទេសនេះ (Image: radiovn.com)
Related






