ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (ខាងស្ដាំ) អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម លោក Xiong Bo។ (រូបថត៖ VOV) |
លោកប្រធានរដ្ឋសភាវៀតណាមជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយ និស្តចិន ដោយគឺលោកអគ្គលេខាបក្ស ប្រធានរដ្ឋ Xi Jinping ជាប្រមុខដឹកនាំនោះ ប្រទេសចិននឹងបន្តសម្រេចបានសមិទ្ធផលច្រើនសន្ធឹកសន្ធាប់ក្នុងបុព្វហេតុ អភិវឌ្ឍប្រទេសជាតិ។
លោកប្រធានរដ្ឋសភា Vuong Dinh Hue បានឲ្យដឹងថា នាពេលកន្លងមក មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានសម្រេចជោគជ័យយ៉ាងល្អប្រសើរ ។ ហើយក្នុងសម័យប្រជុំលើកទី ១១ រដ្ឋសភាវៀតណាមនីតិកាលទី១៤បានសុក្រិតក្បាល ម៉ាស៊ីនកម្មាភិបាលជាន់ខ្ពស់របស់រដ្ឋ។ បក្សនិងរដ្ឋវៀតណាមយកចិត្តទុកដាក់ពិសេស ដល់ការថែរក្សានិងអភិវឌ្ឍទំនាក់ទំនងជាអ្នកជិតខាងមិត្តភាព កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយជាមួយបក្ស រដ្ឋនិងប្រជាជនចិន។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានបញ្ជាក់ថា ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងវៀតណាម-ចិន គឺជាគោលជំហរដ៏ឥតងាករេ ជាជម្រើសយុទ្ធ សាស្ត្រនិងអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។
លោកប្រធានរដ្ឋសភាបានស្នើឲ្យលោកឯកអគ្គរដ្ឋទូត Xiong Bo ធ្វើជាស្ពាន តភ្ជាប់ ជំរុញការពង្រឹងថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសក្នុងឆ្នាំ ២០២១ ជាឆ្នាំដំបូងដែលប្រទេសទាំងពីរអនុវត្តន៍គោលនយោបាយដ៏សំខាន់ៗ។
នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Xiong Bo បានឲ្យដឹងថា ប្រធានសភា តំណាងប្រជាជនចិន លោក Li Zhanshu មានបំណងចង់មានកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយលោកប្រធានរដ្ឋសភា Vuong Dinh Hue ឲ្យបានឆាប់ៗ ដែលស្របតាមគោលបំណង ពីភាគីវៀតណាម ដើម្បីពិភាក្សាអំពីទិសដៅនិងដំណោះស្រាយធំៗ ដើម្បីជំរុញការ អភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ ក៏ដូចជាចូលរួម ចំណែកជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងវៀតណាម-ចិន ផងដែរ៕







