ការសន្ទនា online អំពី ការងារសម្ព័ន្ធយុវជន កម្មុយនិស្តហូជីមិញក្នុង ឆ្នាំ ២០១៣
22/03/2013 10:18
(VOVworld) – ព្រឹកថ្ងៃទី២២មីនាលេខាទី១គណះកម្មាធិការ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិសហូជីមិញ Nguyen Dac Vinh បានជួបសន្ទនាដោយប្រើវីដេអូខុនហ្វើរីនជាមួយកុម្មុយនិស ហូជីមិញយុវជននិងប្រជាជននៅទូទាំងប្រទេសនិងសមាជិក សម្ព័ន្ឋយុវជនដូចជាបញ្ហាសំខាន់ក្នុងខែយុវជនឆ្នាំ២០១៣ យុវជនជាមួយការងារកសាងជនបទថ្មីនិងអង្គការយុវជន។

(VOVworld) – ព្រឹកថ្ងៃទី២២មីនាលេខាទី១គណះកម្មាធិការមជ្ឈឹមសម្ព័ន្ធយុវជន កុម្មុយនិសហូជីមិញ Nguyen Dac Vinh បានជួបសន្ទនាដោយប្រើវីដេអូខុនហ្វើរីន ជាមួយកុម្មុយនិសហូជីមិញយុវជននិងប្រជាជននៅទូទាំងប្រទេសនិងសមាជិក សម្ព័ន្ឋយុវជនដូចជាបញ្ហាសំខាន់ក្នុងខែយុវជនឆ្នាំ២០១៣ យុវជនជាមួយការងា រកសាងជនបទថ្មីនិងអង្គការយុវជន។ល។វិស័យ១ក្នុងចំណោមវិស័យដែលទទួល បានការយកចិត្តទុកដាក់ជាពិសេសពីមិត្តវ័យក្មេងគឺជាសកម្មភាពក្នុងខែយុវជន។ឆ្លើយសំណួរអំពីទិសដៅធំៗដើម្បីពង្រីកតួនាទីស្ម័គ្រចិត្តរបស់យុវជនបង Nguyen Dac Vinh អោយដឹងថា៖ “ភារកិច្ច១ក្នុងចំណោមភារកិច្ចនៃ សម្ព័ន្ឋយុវជនកុម្មុយនិសហូជីមិញនិងយុវជន វៀតណាមគឺឈានទៅមុខក្នុងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ភារកិច្ចនេះមិន អាចកាត់ផ្តាច់ចេញពីភារកិច្ចនយោបាយបានឡើយ។យើងខ្ញុំឃើញថា៖ក្នុងឆ្នាំ កន្លងទៅសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃសម្ព័ន្ឋយុវជនបានបន្សល់ទុក មកប្រសិទ្ឋភាពជាក់ស្តែងជាច្រើន“។ លេខាទី១គណះកម្មាធិការមជ្ឈឹមសម្ព័ន្ធយុវជន កុម្មុយនិសហូជីមិញ Nguyen Dac Vinh (Image: Internet) នាបច្ចុប្បន្ន មជ្ឍឹមសម្ព័ន្ធយុវជនកម្មុយនិស្តហូជីមិញបានលើកដម្កើងសិស្សា នុសិស្សនៅឯបរទេសក៏បានចូលរួមយ៉ាងសកម្មក្នុងបណ្ដាសកម្មភាពសហគមន៍ ចលនាយុវជននៅឯបរទេស។ ប្រធានគណៈកម្មការអន្តរជាតិចំណុះមជ្ឍឹមសម្ព័ន្ធ យុវជន លោកស្រី Pham Phuong Chi បានឲ្យដឹងថា៖ “យើងខ្ញុំបានអញ្ជើញបុគ្គលយុវជនគំរូនៅឯបរទេសវិលត្រឡបមកប្រទេសវិញ ដើម្បីចូលរួមបណ្ដាសកម្មភាពសំខាន់ៗក្នុងប្រទេស ដូចជា សកម្មភាពលើកសម្កើង យុវជនគំរូ ជំរុំវិសមកាលសំរាប់យុវជនវៀតណាមនៅឯបរទេស ។ល។ តាមរយៈ នោះ យើងនឹងបង្កើតការផ្សាភ្ជាប់រវាងយុវជនវៀតណាមនៅឯបរទេសជាមួយយុវជន ក្នុងប្រទេស ឲ្យខ្លាំងក្លាថែមទៀត៕”
Related





