ការសន្ទនាបង្កាប្រឆាំងអំពើពុករលួយលើកទី១១
06/12/2012 11:27
Vovworld-នាថ្ងៃទី៦ធ្នូនៅក្រុងហាណូយបានប្រព្រឹត្ត ទៅការសន្ទនាបង្កាប្រឆាំងអំពើពុករលួយលើកទី១១ រវាងរដ្ឋាភិបាលវៀតណាមជាមួយបណ្ដាអ្នកធ្វើ ហិរញ្ញប្បទានអន្តរជាតិជាមួយខ្លឹមសារពិភាគ្សាអំពី ប្រធានបទ “ការងារបង្កាប្រឆាំងអំពើពុករលួយនៅដំបន់-ស្ថានភាពជាក់ស្ដែងនិងដំណោះស្រាយ”។

ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានអញ្ចើញចូលរួមការសន្ទនាបង្កាប្រឆាំងអំពើពុករលួយលើកទី១១ Vovworld-នាថ្ងៃទី៦ធ្នូនៅក្រុងហាណូយបានប្រព្រឹត្តទៅការសន្ទនាបង្កា ប្រឆាំងអំពើពុករលួយលើកទី១១រវាងរដ្ឋាភិបាលវៀតណាមជាមួយបណ្ដាអ្នក ធ្វើហិរញ្ញប្បទានអន្តរជាតិជាមួយខ្លឹមសារពិភាគ្សាអំពីប្រធានបទ “ការងារបង្កា ប្រឆាំងអំពើពុករលួយនៅដំបន់-ស្ថានភាពជាក់ស្ដែងនិងដំណោះស្រាយ”។ បណ្ដាដំណាងក្នុងប្រទេសនិងអន្តរជាតិបានឯកភាពថាដើម្បីការងារបង្កាប្រឆាំង អំពើពុករលួយទទួលបានប្រសិទ្ធភាពត្រូវមានការអនុវត្តមុនក៏ដូចជាក្រោយពី ថ្នាក់មជ្ឈឹមដល់ដំបន់ជាមួយគោលនយោបាយក្របខ័ណ្ឌច្បាប់សមស្រប។ ថ្លែង មតិនៅពិធី ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានអះអាងថា៖ “ការតស៊ូជាមួយអំពើពុករលួយជាការតស៊ូយូអង្វែងនិងត្រូវការកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេស។ នៅវេទិការលើកនេះរដ្ឋាភិបាលវៀត ណាមរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ក្រសួងស្ថាប័នមជ្ឈឹមបានបង្ហាញច្បាស់ជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្តនយោបាយបង្កាប្រឆាំងអំពើពុករលួយយ៉ាងខ្លាំងក្លាថែម ទៀត។ ការសន្ទនាអំពីបង្កាប្រឆាំងអំពើពុករលួយរវាងរដ្ឋាភិបាលវៀតណាមនិង អ្នកធ្វើហិរញ្ញប្បទានបានក្លាយទៅជាកាណាល់ផ្លាស់ប្តូរព័ត៌មានមានប្រសិទ្ធភាព ជំរុញសកម្មភាពជួយឧបត្ថម្ភបច្ចេកទេសសហគមន៍អន្តរជាតិក្នុងការងារបង្កា ប្រឆាំងអំពើពុករលួយរបស់វៀតណាម៕”
Related





