ការសន្ទនាអំពីការជំនះពុកពាលើផលវិបាកនៃគ្រាប់បែកមីនវត្ថុផ្ទុះក្រោយសង្គ្រាមនៅវៀតណាម
28/03/2013 08:36
VOV-នារសៀលថ្ងៃទី២៧មិនានៅទីក្រុងហាណូយ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានសហការជាមួយមជ្ឈមណ្ឌលរុករកបំផ្លាញគ្រាប់បែកមីនមនុស្សធម៍អន្តរជាតិ Geneve (GICHD) បានរៀបចំការសន្ទនា “ជំនះពុះ ពារលើផលវិបាកនៃគ្រាប់បែកមីនវត្ថុផ្ទុះក្រោយសង្គ្រាមនៅវៀតណាម”។

VOV-នារសៀលថ្ងៃទី២៧មិនានៅទីក្រុងហាណូយ ក្រសួងការងារយុទ្ធជនពិការនិង សង្គមកិច្ចវៀតណាមបានសហការជាមួយមជ្ឈមណ្ឌលរុករកបំផ្លាញគ្រាប់បែកមីន មនុស្សធម៍អន្តរជាតិ Geneve (GICHD) បានរៀបចំការសន្ទនា “ជំនះពុះពារលើផលវិ បាកនៃគ្រាប់បែកមីនវត្ថុផ្ទុះក្រោយសង្គ្រាមនៅវៀតណាម”។ នៅការក្នុងជំនួបសន្ទនា ដំណាងស្ថាប័នការទូតនៃប្រទេសមួយចំនួនបានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែង និងលទ្ធផលសំខាន់ដែលទទួលបានរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងការ ជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីនក្រោយសង្គ្រាមក្នុងរយៈពេលកន្លងទៅ។ អនុរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Bui Hong Linh បានចាត់ទុកថា ដើម្បីជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីននិងសុខុមាលភាព សង្គមនៅដំបន់នានាត្រូវមានការគាំទ្រដើម្បីចលនានិងប្រមូលផ្ដុំអាទិភាពប្រភពកំ លាំងនៅក្នុងនិងក្រៅប្រទេសសំរាប់កម្មវិធីនេះ។ “ដើម្បីជំនះពុះពារលើផលវិបាកនៃគ្រាប់បែបមីនចំពោះកម្មវិធីនេះ យើងខ្ញុំត្រូវការបរិមាណថវិការដ៏ធំមួយប្រហែលជា៧រយលានដុល្លារអាមេរិក។យើងខ្ញុំ បន្តអនុវត្តបណ្ដាគំរោងការជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់បែកមីនដើម្បី សម្របខ្លួនទៅក្នុងសហគមន៍ឃោសនាអប់រំសំរាប់ប្រជាជនជៀសវាងគ្រោះថ្នាក់ គ្រាប់បែកមីនពិសេសគឺប្អូនៗកុមារនិងអ្នកដែលកំពុងរស់នៅក្នុងដំបន់ត្រូវបំពុល ដោយគ្រាប់បែកមីនយ៉ាងធ្ងន់ធ្ងរ៕”
Related






