ការសួដេញដោលនៅរដ្ឋសភាត្រូវបង្កើនចរិតលក្ខណៈសន្ទនា។
15/06/2013 09:00
VOV-មតិភាគច្រើនរបស់អ្នកបោះឆ្នោតនិងសមាជិកសមាជិការសភាបានវាយតំលៃសម័យសួដេញដោលនៅសម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣ជាសារវន្តបានប្រព្រឹត្តទៅលើស្មារតីស្មោះត្រង់និងមានការទទួលខុសត្រូវ។

សមាជិកសភាក្នុងសម័យសួរដេញដោល។ (vov.vn) VOV-មតិភាគច្រើនរបស់អ្នកបោះឆ្នោតនិងសមាជិកសមាជិការសភាបាន វាយតំលៃសម័យសួដេញដោលនៅសម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាម នីតិកាលទី១៣ជាសារវន្តបានប្រព្រឹត្តទៅលើស្មារតីស្មោះត្រង់និងមានការទទួល ខុសត្រូវ។ បណ្ដាដំណាងបានផ្ញើរជូនរដ្ឋមន្ត្រី សមាជិករដ្ឋាភិបាលបណ្ដាសំនួរដ៏ ច្បាស់លាស់និងបណ្ដារដ្ឋមន្ត្រីបានឆ្លើយត្រង់នឹងបញ្ហាដែលដំណាងរួមជាមួយ អ្នកបោះឆ្នោតយកចិត្តទុកដាក់។ ក្នុងដំណើរការឆ្លើយសំនួរដេញដោលរបស់ ប្រធានផ្នែកចំនួន៤រូប បានមានការចូលរួមបំពេញបន្ថែមបំភ្លឺបន្ថែមទៀតរបស់ រដ្ឋមន្ត្រីចំនួន៧រូបនិងឧបនាយករដ្ឋមន្ត្រីចំនួន២រូប។ ដំណាង Duong Trung Quoc សមាជិកសភាមណ្ឌល Dong Nai បានលើកមតិថា៖ “គោលដៅនៃការសួរដេញដោលគឺធ្វើឲ្យច្បាស់លាស់បញ្ហាដែលជីវភាពរស់ នៅកំពុងមានចម្ងល់ ដើម្បីមើលការដោះស្រាយត្រឹមត្រូវរឺទេ ប៉ុន្តែសំខាន់គឺក្រោយ នឹងការដោះស្រាយធ្វើយ៉ាងម៉េចដើម្បីមានការផ្លាស់ប្តូរ។ ខ្ញុំគិតថា នៅបណ្ដា សម័យប្រជុំដែលត្រូវបានប្រជាជនយកចិត្តទុកដាក់ពិភាគ្សាអំពីបញ្ហាធំៗ គួរតែ មានឧបនាយករដ្ឋមន្ត្រីរឺនាយករដ្ឋមន្ត្រីជាតួនាទីសំខាន់តាងនាមរដ្ឋាភិបាលឆ្លើយ សំនួរដេញដោលនិងបណ្ដារដ្ឋមន្ត្រីទាក់ទិនជួយឧបត្ថម្ភឆ្លើយសំនួរ។” រីឯដំណាងLe Nhu Tien សមាជិកសភាមណ្ឌល Quang Tri បានស្នើរថា៖ “ខ្ញុំគិតថា ប្រសិនមានពេលវេលាច្រើនជាងដើម្បីឲ្យការសន្ទនាផ្ទាល់មានច្រើន ជាងទៀត រវាងសមាជិកសភានិងអ្នកឆ្លើយសំនួរដេញដោល បង្កើនចរិតលក្ខណៈ សន្ទនាថែមទៀតគឺល្អជាង។ អំពីបញ្ហាមួយដែលធ្វើការសន្ទនាដល់ចុងបញ្ចប់គឺ ប្រសិទ្ធភាពនឹងកើនឡើងជាច្រើន៕”
Related






