ការតាំងពិព័ណ៍រូភាព“ចំណងសាមគ្គីភាព មិត្តភាពជាពិសេសវៀតណាម-ឡាវ”
23/04/2012 08:18
នាព្រឹកថ្ងៃទី ២៣ មេសា នៅខេត្ត Son La ភាគខាង ជើងវៀតណាម បានប្រព្រឹត្តទៅការតាំងពិព័ណ៍រូភាព ក្រោមប្រធានបទ “ចំណងសាមគ្គីភាពមិត្តភាពជា ពិសេសវៀតណាម-ឡាវ”។

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត លើកទី ៣៥ ទិវាចុះហេត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ វៀតណាម-ឡាវ ស្វាគរមឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ ២០១២ និងសន្និសីទ “ទំនាក់ទំនង សហប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំង២វៀតណាម-ឡាវ” នាព្រឹកថ្ងៃទី ២៣ មេសា នៅខេត្ត Son La ភាគខាងជើងវៀតណាម បានប្រព្រឹត្តទៅការតាំងពិព័ណ៍រូភាព ក្រោម ប្រធានបទ “ចំណងសាមគ្គីភាព មិត្តភាពជាពិសេសវៀតណាម-ឡាវ”។ ប្រធានរដ្ឋសភា ពឡាវ Pany Yathotu និងប្រធារដ្ឋសភាវៀតណាម Nguyen Sinh Hung បានអញ្ចើញចូល រួមពិធីបើកការតាំងពិព័ណ៍នេះ។ ជាមួយរូបថតចំនួនជាង ១៥០ ច្បាប់ ការតាំងពិព័ណ៍ បានឆ្លុះបញ្ចាំង ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំង ២ វៀតណាម-ឡាវ ដ៏រស់រវើកនិងជ្រាលជ្រៅ៕ Image:Internet
Related






