ការត្រួតពិនិត្យអនុវត្តសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី៤នីតិកាលទី១១
18/08/2013 07:42
លោក Le Hong Anh បានវាយតំលៃខ្ពស់ការរៀបចំអនុវត្តសេចក្ដីសម្រេចចិត្តនៃសន្និបាត មជ្ឈឹមលើកទី៤នីតិកាលទី១១ និងសារាចរលេខ៣
លោក Le Hong Anh ( TTXVN) (VOV)_នាថ្ងៃទី ១៧ សីហា លោក Le Hong Anh សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃយ៍គណះកម្មាធិការលេខា បានដឹកនាំក្រុមត្រួតពិនិត្យរបស់កា រិយា ល័យនយោបាយវៀតណាមបានជួបធ្វើការជាមួយគណះកម្មាធិការបក្សខេត្ត Vinh Long អំពីការអនុវត្ត សេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី៤នីតិកាលទី១១ ស្ដីពី÷ បញ្ហាចំបាច់មួយចំនួនក្នុងការកសាងបក្សនាបច្ចុប្បន្ន និងសារាចរលេខ៣ អំពី÷ ការ បន្តជំរុញខ្លាំងការរៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញ។ ថ្លែងមតិ នៅទីនេះ លោក Le Hong Anh បានវាយតំលៃខ្ពស់ការរៀបចំអនុវត្តសេចក្ដីសម្រេចចិត្ត នៃសន្និបាតមជ្ឈឹមលើកទី៤នីតិកាលទី១១ និងសារាចរលេខ៣ របស់គណះកម្មាធិការ បក្ស ខេត្ត Vinh Long ក្នុងរយះពេលកន្លងទៅ។ ចំពោះការបញ្ជាណែនាំអនុវត្ត សេចក្ដី សម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី៤នីតិកាលទី១១ ក្នុងរយះពេលខាងមុខនេះ លោក Le Hong Anh បានថ្លែងថា÷ “ តាមរយះការត្រួតពិនិត្យ បានសរអោយឃើញថា÷ យើងត្រូវបំពេញបន្ថែមផែន ការ វិធានការសមស្រប កែសម្រួលររាល់ការអន់ខ្សោយ គុណវិបត្តិដែលបានសន្និដ្ឋាន។ ត្រូវបន្តបញ្ជាណែនាំ រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ធ្វើ់សេនាធិការ ត្រួតពិនិត្យ រាល់ការងារ និងត្រូវធ្វើភ្លាម បន្ទាប់ពីការត្រួតពិនិត្យ។” មុននេះ នាថ្ងៃទី ១៨ សីហា នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Tan Dung បានដឹកនាំក្រុមការងារនៃការិយាល័យនយោបាយអញ្ជើញទៅជួបធ្វើការជាមួយគណះ កម្មាធិការអចិន្ត្រីគណះកម្មាធិការបក្សទីក្រុងហូជីមិញ អំពីការអនុវត្ត សេចក្ដីសម្រេចចិត្ត នៃ សន្និបាតមជ្ឈឹមលើកទី៤នីតិកាលទី១១ ស្ដីពី÷ បញ្ហាចំបាច់មួយចំនួនក្នុងការកសាង បក្សនាបច្ចុប្បន្ន និងសារាចរលេខ៣ អំពី÷ ការបន្តជំរុញខ្លាំងការរៀនសូត្រនិងធ្វើតាម គំរូសិលធម៌លោកប្រធានហូជីមិញផងដែរ៕
Related





