ការវាយប្រហារអត្ថឃាតនៅនីហ្សេរីយ៉ាបានធ្វើឲ្យជនរាប់សិបនាក់ត្រូវស្លាប់និងរងរបួស។
24/09/2012 06:55
VOV-នាថ្ងៃទី២៣កញ្ញាការផ្ទុកដ៏ធំមួយនៅវិហារ ការតុលិកនៅទីក្រុង Bauchi នៅភាគខាងជើងនីហ្សេរីយ៉ា បានធ្វើឲ្យជន២នាក់ត្រូវស្លាប់និង៤៨នាក់ទៀតរងរបួស។

ការវាយប្រហារអត្ថឃាតនៅនីហ្សេរីយ៉ាបានធ្វើឲ្យជនរាប់សិបនាក់ត្រូវស្លាប់និងរងរបួស។ VOV-នាថ្ងៃទី២៣កញ្ញាការផ្ទុកដ៏ធំមួយនៅវិហារការតុលិកនៅទីក្រុង Bauchi នៅភាគខាងជើងនីហ្សេរីយ៉ាបានធ្វើឲ្យជន២នាក់ត្រូវស្លាប់និង៤៨នាក់ទៀតរង របួស។ បណ្ដាអ្នកសាក្សីបានឲ្យដឹងថា ជន១រូបបានបើករថយន្តផ្ទុកគ្រាប់បែកបុកទៅក្នុងក្រុមមនុស្សនៅខាងក្រៅវិហារកាតូលិកនិងឲ្យផ្ទុក។ ជនវាយប្រហារ អត្ថឃាតនេះក៏ស្លាប់ក្នុងករណីវាយប្រហារ។ កម្មាភិបាលសន្តិសុខកំពុងធ្វើសង្កេត ការលើករណីនេះ។ នាបច្ចុប្បន្នមិនទាន់មានបុគ្គលរឺអង្គការណាទទួលស្គាល់អនុវត្ត ការវាយប្រហារនេះទេ។ ប៉ុន្តែមជ្ឈដ្ឋានមន្ត្រីលំអៀងទៅសង្ស័យជនល្មើសជា សមាជិកក្រុមសាសនាជ្រុលនិយម Boko Haram ដែលត្រូវឆោទប្រកាន់បណ្ដាល ឡើងការវាយប្រហារដោយគ្រាប់បែកបង្ហូឈាមរាប់រយនៅនីហ្សេរីយ៉ាដែលធ្វើ ឲ្យជនប្រមាណ១៤០០នាក់ត្រូវស្លាប់គិតតាំងពីឆ្នាំ២០១០មក៕
Related





