VOV WorldVOV World
ការវាយប្រហារដោយគ្រាប់បែកបណ្តាលឱ្យស្លាប់និងរបួសធ្ងន់ធ្ងរនៅនីហ្សេរីយ៉ា
28/01/2016 08:46
(VOVworld)-មនុស្សយ៉ាងហោចណាស់១០នាក់ត្រូវស្លាប់និង៣០នាក់រងរបួស ក្នុងការវាយប្រហារអត្តឃាតនៅទីរួមស្រុក Chibok រដ្ឋ Borno
ការវាយប្រហារដោយគ្រាប់បែកបណ្តាលឱ្យស្លាប់និងរបួសធ្ងន់ធ្ងរនៅនីហ្សេរីយ៉ា
ទិដ្ឋភាពនៃការវាយប្រហារដោយគ្រាប់បែកនៅនីហ្សេរីយ៉ា (VOVworld)-មនុស្សយ៉ាងហោចណាស់១០នាក់ត្រូវស្លាប់និង៣០នាក់រងរបួស ក្នុង ការវាយប្រហារអត្តឃាតនៅទីរួមស្រុក Chibok រដ្ឋ Borno ភាគភាគឦសាន ប្រទេស នីហ្សេរីយ៉ា។សាក្ស៊ីមួយនាក់បានឲ្យដឹងថា រឿងហេតុនេះកើតមានឡើង នៅវេលាថ្ងៃ ត្រង់ ខណៈដែលមានពាណិជ្ជករជាច្រើនមកពីភូមិជុំវិញមកទស្សនា ប្រជុំផ្សារចុង សប្តាហ៍នៅទីរួមស្រុកនេះ។ គ្រាប់បែកដំបូងត្រូវផ្ទុះនៅទីកន្លែងត្រួត ពិនិត្យទៅលើ អ្នកដំណើរចេញចូលទីរួមស្រុក។ គ្រាប់បែកទី២ផ្ទុះនៅក្នុងផ្សារ និង គ្រាប់បែកទី៣ ត្រូវផ្ទុះនៅកន្លែងជិតផ្សារ។ ការវាយប្រហារដោយគ្រាប់បែកទាំង បីលើកនេះមាន ចំណុចប្រហក់ប្រហែលនឹងរបៀបវាយប្រហាររបស់ពួកឧទ្ទាម Boko Haram ដែល តម្រង់ទៅលើគោលដៅស៊ីវិលដូចជាផ្សារ ព្រះវិហារ ក៏ដូចជាទីតាំង ត្រួតពិនិត្យសន្តិ សុខមួយចំនួនផងដែរ៕

More