VOV WorldVOV World
ការវាយប្រហាដោយគ្រាប់បែកនៅអ៊ីរ៉ាក់សម្លាប់មនុស្សជាច្រើន
21/10/2013 10:33
(VOVworld)-យ៉ាងហោចណាស់មានមនុស្សចំនួន៣៩ នាក់ត្រូវស្លាប់និង ៥១ នាក់ទៀតរងរបួសក្នុងការវាយ ប្រហាដោយគ្រាប់បែកនាយប់ថ្ងៃទី២០តុលា នៅរដ្ឋ ធានី Baghdad ។
ការវាយប្រហាដោយគ្រាប់បែកនៅអ៊ីរ៉ាក់សម្លាប់មនុស្សជាច្រើន
ការវាយប្រហាដោយគ្រាប់បែកនៅអ៊ីរ៉ាក់សម្លាប់មនុស្សជាច្រើន  (រូបថតៈ AFP/TTXVN) (VOVworld)-យ៉ាងហោចណាស់មានមនុស្សចំនួន៣៩នាក់ត្រូវស្លាប់និង ៥១ នាក់ ទៀតរងរបួសក្នុងការវាយប្រហាដោយគ្រាប់បែកនាយប់ថ្ងៃទី២០តុលា នៅ រដ្ឋធានី Baghdad ។ ធ្ងន់បំផុត គឺជនវាយប្រហារអត្ថឃាតដោយគ្រាប់បែកបានវាយប្រហារ ទៅលើហាងកាហ្វេ១កន្លែងនៅរដ្ឋធានី Baghdad ភាគនីរតី បណ្តាលឲ្យមនុស្ស ចំនួន៣៧នាក់ត្រូវស្លាប់ និង៤២នាក់ផ្សេងទៀតរង់របួស។ សព្វថ្ងៃមិនទាន់មាន ក្រុមណាមួយទទួលទទួលបន្ទុកអំពី ការវាយប្រហាពោលខាងលើនៅឡើយ។ ប៉ុន្តែ អង្គការភេរវកម្ម Al Qaeda ត្រូវបានចាត់ទុកថាឈរនៅខាងក្រោយការវាយប្រហារ ស្រដៀង ដូចពោលខាងលើ នាំមកនូវការព្រួយបារម្ភអំពីរលកអំពើហឹង្សាថ្មីនៅ អ៊ីរ៉ាក់។ តាមតួលេខរបស់អ.ស.បថា មនុស្សចំនួនជិត៦ពាន់នាក់ត្រូវស្លាប់នៅ អ៊ីរ៉ាក់ក្នុងរយៈពេល៩ខែកន្លងមក៕