Kenya ៖ ចំណាប់ខ្មាំងទាំងអស់ត្រូវបានជួយសង្គ្រោះ
24/09/2013 07:53
(VOVworld) - កងទ័ពនៃប្រទេសនេះដណ្តើមបានការត្រួតពិនិត្យមណ្ឌលពាណិជ្ជកម្ម Westgate នៅរដ្ឋធានី Nairobi ហើយចំណាប់ខ្មាំងទាំងអស់ត្រូវបានជួយសង្គ្រោះ។

កងទ័ពនៃប្រទេសនេះដណ្តើមបានការត្រួតពិនិត្យមណ្ឌលពាណិជ្ជកម្ម Westgate នៅរដ្ឋធានី Nairobi ហើយចំណាប់ខ្មាំងទាំងអស់ត្រូវបានជួយសង្គ្រោះ។ (Image: VOV Online) (VOVworld) – នាយប់ថ្ងៃទី ២៣ កញ្ញា ក្រសួងមហាផ្ទៃ Kenya បានឲ្យដឹងថា៖ កងទ័ពនៃប្រទេសនេះដណ្តើមបានការត្រួតពិនិត្យមណ្ឌលពាណិជ្ជកម្ម Westgate នៅរដ្ឋធានី Nairobi ហើយចំណាប់ខ្មាំងទាំងអស់ត្រូវបានជួយសង្គ្រោះ។ មុននោះ ភេវរករចំនួន ៣ នាក់ ត្រូវកំទិចនិងជនប្រដាប់អាវុធផ្សេងៗទៀតនៃកំលាំងពួក ឧទ្ទាម Al-Shabaab ត្រូវរងរបួស ផងដែរ។ តាមកំលាំងប៉ូលីស Kenya បានឲ្យដឹង ថា៖ ជនសង្ស័យចំនួន ១០ នាក់ទៀតត្រូវ បានចាប់ឃុំខ្លួនដើម្បីធ្វើការស៊ើបអង្គេត។ កំលាំងសន្តិសុខអ៊ីស្រាអែលរួមជាមួយបុគ្គលិកចារកម្មរបស់អាមេរិកនិងអងគ្លេស ក៏បានចូលរួមយុទ្ធនាការរំដោះចំណាប់ខ្មាំងពោលខាងលើ។ ការវាយប្រហារ ភេវរកម្មតម្រង់ទៅលើមណ្ឌលពាណិជ្ជកម្ម Westgate នៅ Kenya ដែល បានធ្វើ ឲ្យមនុស្សចំនួន ៦៣ នាក់ត្រូវស្លាប់និង ២ រយនាក់ រងរបួស បានកើតមានឡើង នាថ្ងៃទី ២៣ កញ្ញា។ ក្នុងនោះ ប្រជាពលរដ្ឋបរទេសជាច្រើននាក់ត្រូវស្លាប់៕
Related






