VOV WorldVOV World
Khanh Hoa បន្តរៀបចំពិព័ណរូបថតអំពីប្រជុំកោះ Truong Sa។
02/05/2013 09:17
VOV-នារសៀលថ្ងៃទី១ឧសភាពិព័ណរូបថត “Truong Sa ជាទីស្រលាញ់” ដោយសមាគមសិល្បករថតរូប វៀតណាមសហការជាមួយសមាគមអក្សរសាស្ត្រ សិល្បៈខេត្ត Khanh Hoa រៀបចំបានបិទនៅទីក្រុង Nha Trang។
Khanh Hoa បន្តរៀបចំពិព័ណរូបថតអំពីប្រជុំកោះ Truong Sa។
ពិព័ណរូបថត “Truong Sa ជាទីស្រលាញ់” ដោយសមាគមសិល្បករថតរូបវៀតណាមសហការ ជាមួយសមាគមអក្សរសាស្ត្រសិល្បៈខេត្ត Khanh Hoa រៀបចំបានបិទនៅទីក្រុង Nha Trang។ (nhanh.net.vn)         VOV-នារសៀលថ្ងៃទី១ឧសភាពិព័ណរូបថត “Truong Sa ជាទីស្រលាញ់” ដោយសមាគមសិល្បករថតរូបវៀតណាមសហការជាមួយសមាគមអក្សរសាស្ត្រ សិល្បៈខេត្ត Khanh Hoa រៀបចំបានបិទនៅទីក្រុង Nha Trang។ ពិព័ណ​បាន​ប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី២៦មេសានៅសួនឧទ្យានឆ្នេរសមុទ្រ Nha Trang ឧទ្ទេសនាម​វណ្ណកម្ម ចំនួន៧០របស់អ្នកកាសែតសិល្បករថតរូប Tran Minh Ngoc។ បញ្ចប់ពិព័ណ គណៈ ចាត់តាំងបានប្រគល់ជូនរូបថតធំៗចំនួន៦ជូនសាលាចំនួន៦​នៅ​ទីក្រុងNha Trang ជូនវត្ត Van Duc ទីក្រុង Nha Trang រូបថត​ព្រះពុទ្ធ​បដិមា​នៅ​វត្ត Truong Sa ធំ ជូនស្រុក កោះ Truong Sa រូបថតចំនួន២អំពីទេសភាពទីក្រុង Nha Trang។ អ្នក​កាសែតសិល្បករ ថតរូប Tran Minh Ngoc បានឲ្យដឹងថា៖         “បណ្ដារូបថតអំពីប្រជុំកោះ Truong Sa ត្រូវបានព្យួរនៅបណ្ដាកន្លែងដែល​ប្អូនៗ​កុមារសិស្សានុស្សិសងាយមើលឃើញបំផុត។ ខ្ញុំសង្ឃឹមថា រាល់រូបភាពអំពី​ប្រជុំកោះ Truong Sa នឹងជួយឲ្យជំនាន់ក្រោយៗបន្តធ្វើតាមជីដូនជីតាក្នុងការតស៊ូ​ការពារ អធិបតេយ្យភាពសមុទ្រកោះ Hoang Sa-Truong Sa៕”