VOV WorldVOV World
ខេត្ត Quang Ngai បានត្រៀមរៀបចំយ៉ាងម៉ត់ចត់សំរាប់ពិធីបុណ្យរំលឹកគុណបណ្ដាទាហាន Hoang Sa ឆ្នាំ២០១៣។
26/04/2013 08:32
VOV-សប្ដាហ៍វប្បធម៍សមុទ្រកោះឆ្នាំ២០១៣ជាមួយ សកម្មភាពសំខាន់គឺពិធី​បុណ្យរំលឹកគុណបណ្ដា ទាហាន Hoang Sa ត្រូវបានរៀបចំនៅស្រុកកោះ Ly Son និងទីក្រុង​Quang Ngai ចាប់ពីថ្ងៃទី២៥ដល់២៩មេសា។
ខេត្ត Quang Ngai បានត្រៀមរៀបចំយ៉ាងម៉ត់ចត់សំរាប់ពិធីបុណ្យរំលឹកគុណបណ្ដាទាហាន Hoang Sa ឆ្នាំ២០១៣។
ពិធីបុណ្យរំលឹកគុណបណ្ដាទាហាន Hoang Sa នៅស្រុកកោះ Ly Son ឆ្នាំ២០១២។ (vietnamplus.vn)         VOV-សប្ដាហ៍វប្បធម៍សមុទ្រកោះឆ្នាំ២០១៣ជាមួយសកម្មភាពសំខាន់គឺ ពិធី​បុណ្យរំលឹកគុណបណ្ដាទាហាន Hoang Sa ត្រូវបានរៀបចំនៅស្រុកកោះ Ly Son និងទីក្រុង​Quang Ngai ចាប់ពីថ្ងៃទី២៥ដល់២៩មេសា។ តាមរយៈពិធីបុណ្យ ​រំលឹក​គុណបណ្ដាទាហាន Hoang Sa បានពង្រីកស្មារតីស្នេហាជាតិ ឆ័ន្ទះការពារ​អធិបតេយ្យភាពដែនដី ពិសេសគឺលើដំបន់សមុទ្រខាងកើតសំរាប់ជំនាន់វ័យ ក្មេង។ ស្ដីពីចំណុចថ្មីរបស់ពិធីបុណ្យរំលឹកគុណបណ្ដាទាហាន Hoang Sa ឆ្នាំនេះ លោក Nguyen Dang Vu នាយកមន្ទីវប្បធម៍កីឡានិងទេសចរណ៍ខេត្ត Quang Ngai បាន​ឲ្យដឹងថា៖         “ពិធីបុណ្យរំលឹកគុណបណ្ដាទាហាន Hoang Sa តាមពិធីការប្រពៃណីដោយ​ ត្រកូល​ចំនួន១៣ក៏ដូចជាបណ្ដាត្រកូលលើកោះ Ly Son រៀបចំអនុវត្ត។ នាថ្ងៃទី​ ២៧​មេសាមានពិធីសូត្រមន្តបង្សកូលឧទ្ទឹសពិធីដង្ហែនិងនាថ្ងៃទី២៨មេសាគឺពិធី បុណ្យសំខាន់។ ក្នុង​ពិធីបុណ្យសំខាន់មានការរាំម៉ុងសាយពិធីសែនទេវតាច្រៀង ba Trao ជាដើម។ ឆ្នាំ​នេះក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាមនិង ក្រុមប្រឹក្សាបេតិកភ័ណ្ឌវប្បធម៍របស់​ក្រសួងបានទទួលស្គាល់ជាផ្លូវការសាលាភូមិ An Vinhជាកេរ៌្តដំណែល​ប្រវត្តិសាស្ត្រ​ថ្នាក់ជាតិនិងទទួលស្គាល់ពិធីបុណ្យរំលឹក គុណបណ្ដាទាហាន Hoang Sa ជា​បេតិកភ័ណ្ឌវប្បធម៍អរូបីយ៍គំរូថ្នាក់ជាតិ។ ដូច្នេះឆ្នាំនេះបានមានបន្ថែមពិធីទទួល​ប័ណ្ណ​ទទួលស្គាល់កេរ៌្តដំណែលទៀតផង៕”