VOV WorldVOV World
ខ្សែរផ្លូវ highway លើ អាកាសរបស់ទីក្រុងហាណូយត្រូវបានដាក់អោយដំណើការ
21/10/2012 07:49
​(VOV)_នាថ្ងៃទី២១តុលា ខ្សែផ្លូវ highway លើអាកាសទី​ ៣របស់ទីក្រុងហាណូយ ត្រូវបានដាក់អោយដំណើការ ក្រោយរយះពេល ២ឆ្នាំកសាង។ នេះគឺជាខ្សែ​ផ្លូវ ១ ក្នុង ចំណោមខ្សែ​ផ្លូវសំខាន់របស់រដ្ឋធានីហាណូយ រួមចំណែកសំខាន់ ក្នុងការកាត់បន្ថយ ភាព​ស្ទះចរាចរ និងគ្រោះថ្នាក់ចរាចរនៅទីក្រុងហាណូយ។
ខ្សែរផ្លូវ highway លើ អាកាសរបស់ទីក្រុងហាណូយត្រូវបានដាក់អោយដំណើការ
​ (VOV)_នាថ្ងៃទី២១តុលា ខ្សែផ្លូវ highway លើអាកាសទី៣ របស់ទីក្រុងហាណូយ  ត្រូវបានដាក់អោយដំណើការ ក្រោយរយះពេល ២ឆ្នាំកសាង។ នេះគឺជាខ្សែ​ផ្លូវ ១ ក្នុង ចំណោមខ្សែ​ផ្លូវសំខាន់របស់រដ្ឋធានីហាណូយ រួមចំណែកសំខាន់ ក្នុងការកាត់បន្ថយ ភាព​ស្ទះចរាចរ និងគ្រោះថ្នាក់ចរាចរនៅទីក្រុងហាណូយ។ ខ្សែរផ្លូវនេះ​បានវិនិយោគ​ជាង ៥ ០០០ ពាន់លានដុង។ ថ្លែងមតិនៅទីនេះ ​ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ​ខ្សែ​ផ្លូវ highway លើអាកាសទី៣ ​របស់ទីក្រុង​ហាណូយ ទទួលបានបទដ្ឋាន​គុណភាពខ្ពស់ ត្រូវបានកសាងឡើង​ដោយមាន​ការជួយ​ឧបត្ថម្ភរបស់ជប៉ុន។ នេះគឺជានិមិត្តរូបដ៏ល្អប្រសើរ អំពីកិច្ចសហប្រតិបត្តិការ រវាងប្រ ទេសទាំងពីរ ជា​ចំណុងភ្លឺ ក្នុងទំនាក់ទំនង មិត្តភាព រវាង វៀតណាមនិងជប៉ុន៖           “ ផ្លូវនេះ បានធ្វើស៊ីជំរៅថែមទៀតទំនាក់ទំនង មិត្តភាព កិច្ចសហប្រតិបត្តិ​ការ​ រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម និងជប៉ុន។​ខ្សែ​ផ្លូវ highway លើអាកាសទី៣ របស់​ទីក្រុងហាណូយ ដើរតួនាទី​ដ៏សែន​សំខាន់​ ក្នុងការ​តភ្ជាប់គមនាគមនៅក្នុងទីក្រុង គមនាគមអន្តរតំបន់របស់​ទីក្រុង បង្កលក្ខណះ​ដើម្បី​ទីក្រុងអភិវឌ្ឍន៍ទៅទិសខាងលិច និង ឦសាន។ ​ទន្ទឹមនឹងនោះ សំណង់នេះនឹងរួម​ចំណែកសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងរួមចំណែកកាត់បន្ថយការស្ទះ ចរាចរ គ្រោះថ្នាក់ចរាចរ របស់រដ្ឋធានី និងតំបន់ជំវិញផ្សេៗទៀត៕” ខ្សែរផ្លូវ highway លើអាកាសទី៣ របស់ទីក្រុងហាណូយ ត្រូវបានដាក់អោយដំណើការ (http://vov.vn)