ខុទ្ទកាល័យរដ្ឋាភិបាលនិងគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមចុះហត្ថលេខា លើបទបញ្ញត្តិសហការក្នុងការងារ
14/01/2015 05:17
(VOVworld) - នារសៀលថ្ងៃទី១៣ មករា នៅរដ្ឋធានី ហាណូយបានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើបទ បញ្ញត្តិសហការការងាររវាងខុទ្ទកាល័យរដ្ឋាភិបាល និងគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាម។
(VOVworld) - នារសៀលថ្ងៃទី១៣ មករា នៅរដ្ឋធានីហាណូយបានប្រព្រឹត្តទៅពិធី ចុះហត្ថលេខាលើបទបញ្ញត្តិសហការការងាររវាងខុទ្ទកាល័យរដ្ឋាភិបាលនិង គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាម។តាមនោះ ស្ថាប័នទាំង២នេះ សហ ការអនុវត្តឲ្យបានត្រឹមត្រូវបណ្ដាកម្មវិធី ផែនការ ការងារ ដឹកនាំ បញ្ជាណែនាំ របស់ស្ថាប័ននិងថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល។ ពិធីចុះហត្ថលេខាលើបទបញ្ញត្តិសហការក្នុងការងាររវាងខុទ្ទកាល័យរដ្ឋាភិបាលនិង គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម ខ្លឹមសារសហការមានចរិតលក្ខណៈជាក់ស្ដែង បង្ហាញច្បាស់ពីការទទួលខុស ត្រូវរបស់ស្ថាប័ននិមួយៗ ធានាប្រសិទ្ធភាព គុណភាព ឆ្លើយតបនឹងតម្រូវការ ធ្វើសេនាធិការ បម្រើការងារដឹកនាំ បញ្ជាណែនាំ ប្រតិបតិ្តរបស់ស្ថាប័ននិងថ្នាក់ ដឹកនាំបក្ស រដ្ឋាភិបាល។ថ្លែងមតិនៅពិធីនេះ លោក Vuong Dinh Hue ប្រធាន គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានអះអាងថា នេះគឺជាសកម្មភាពជាក់ស្ដែង បង្កើតរបៀងគត្តិយុត្តដ៏សំខាន់ដើម្បីស្ថាប័នទាំង២អនុវត្តភារកិច្ចប្រតិបតិ្ត ធ្វើ សេនាធិការ ប្រមូលផ្ដុំបណ្ដាវិស័យសេដ្ឋកិច្ច សង្គមសំរាប់បក្ស រដ្ឋ និងរដ្ឋា ភិបាល៕
Related






