ខ្យល់ព្យុះ HAIYAN បក់បោកខេត្ត Quang Ninh និងទីក្រុង Hai Phong
11/11/2013 08:54
(VOV)_ ខ្យល់ព្យុះ HAIYAN បានបក់បោកចូលមកវៀតណាម នាព្រឹកថ្ងៃទី១១វិច្ឆិកា បញ្ដាលការខូចខាតជាច្រើនអំពីសេដ្ឋកិច្ចរបស់ទីក្រុង Hai Phong និង ខេត្ត Quang Ninh ។

(VOV)_ ខ្យល់ព្យុះ HAIYAN បានបក់បោកចូលមកវៀតណាម នាព្រឹកថ្ងៃទី១១ វិច្ឆិកា បញ្ដាលការខូចខាតជាច្រើនអំពីសេដ្ឋកិច្ចរបស់ទីក្រុង Hai Phong និង ខេត្ត Quang Ninh ។ ខ្យល់ព្យុះ HAIYAN បញ្ដាលការខូចខាតជាច្រើនអំពីសេដ្ឋកិច្ចរបស់ទីក្រុង Hai Phong និង ខេត្ត Quang Ninh (VOV) នាយប់ថ្ងៃទី ១០ វិច្ឆិកា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បានជួបធ្វើការជាមួយគណះកម្មាធិការបញ្ជាណែនាំបង្កា ទប់ទល់នឹងខ្យល់ព្យុះ ទឹកជំនន់ និងស្វែងរក ជួយសង្គ្រោះទីក្រុង Hai Phong ។ ថ្លែងមតិនៅទីនេះ ឧបនា យករដ្ឋមន្ត្រី Hoang Trung Hai បានអះអាងថា៖ “បន្ទាប់ពីខ្យល់ព្យុះយើងនឹងត្រូវទប់ទល់នឹងភ្លៀង ខ្ញុំស្នើត្រូវប្រចាំការ ចំណុច ណាមានការគំរាមគំហែងគឺត្រូវមានការជួយឧបត្ថម្ភទាន់ពេលវេលា។ កងកម្លាំង កងទ័ព នគរបាលត្រូវរួមសហការជាមួយគ្នាដើម្បីជួយឧបត្ថម្ភប្រជាជន។” នៅខេត្ត Quang Ninh រដ្ឋអំណាចដែលសហការជាមួយបណ្ដាកងកម្លាំងយោធា នគរបាលនៅលើភូមិសាស្ត្រខេត្ត បានប្រមូលផ្តុំកងកម្លាំង១០០% ដើម្បីត្រៀមរៀបចំ គំ រោងការណ៍ជួយសង្គ្រោះ ដោះស្រាយករណីបន្ទាន់…។ល។ លោក Cao Tuong Huy ប្រធានការិយាល័យគណះកម្មាធិការប្រជាជនខេត្ត Quang Ninh បានអោយដឹងថា៖ “ ថ្នាក់ដឹកនាំខេត្តបានបង្កើតក្រុមការងារត្រួតពិនិត្យចំនួន៥ ដឹកនាំដោយបណ្ដាថ្នាក់ដឹកនាំខេត្តនានាទៅត្រួតពិនិត្យនៅតំបន់នានា ដើម្បីក្រើនរំលឹកតំបន់ទាំងឡាយបង្កា ទប់ទល់នឹងខ្យល់ព្យុះ។ គណះកម្មាធិការប្រជាជនខេត្តក៏បានបញ្ជាណែនាំគ្រប់ការិយាល័យបញ្ជាណែនាំយោធាខេត្ត សម្ព័ន្ធសមាគមយុវជន គមនាគមដឹកជញ្ជូនត្រៀមកងកម្លាំងជាស្រេចដើម្បីជួយសង្គ្រោះផងដែរ។” ក៏ក្នុងឱកាសនេះដែរ ដោយទទួលបានដំណឹងថា៖ ខ្យល់ព្យុះ HAIYAN បានបណ្ដាលការខូចខាតដ៏ធ្ងន់ធ្ងរអំពីអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជននៅភាគកណ្ដាលហ្វីលីពិន នាថ្ងៃទី ១០ វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានផ្ញើសារទូរលេខសាក សួរសុខទុក្ខប្រធានាធិបតីហ្វីលីពិន Benigo S.Aquino ៣។ ក្នុងសារទូរលេខនេះបាន អះអាងថា៖វៀតណាមជានិច្ចកាលចែករំលែកជាមួយប្រជាជនហ្វីលីពិន ឈរលើ ស្មារតីសាម គ្គីភាពជួយឧបត្ថម្ភគ្នាទៅវិញទៅមក និងវៀតណាមបានផ្តល់ខ្ទង់ជំ នួយបន្ទាន់ដំបូងចំនួន១០០ ០០០ដុល្លារអាមេរិកសំរាប់ប្រជាជនហ្វីលីពិន៕
Related






