ខ្យល់ព្យុះ Haiyan បង្កមហន្តរាយដ៏ធ្ងន់ធ្ងរនៅហ្វីលីពីន
11/11/2013 09:00
(VOVworld) – រដ្ឋាភិបាលហ្វីលីពីននិងប្រជាជននៃ ប្រទេសនេះកំពុងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត របស់ខ្លួនដើម្បីជំនះពុះពារលើផលវិបាកដ៏ធ្ងន់ធ្ងរដោយ ខ្យល់ព្យុះ Haiyan។

ខ្យល់ព្យុះ Haiyan បានធ្វើឲ្យប្រជាជនហ្វីលីពីនចំនួន ៤ លាន ៤ រយ នាក់ បាត់បង់ផ្ទះសម្បែង ជាពិសេស មនុស្សចំនួនជាង ១០ ពាន់នាក់ត្រូវស្លាប់នៅទីក្រុង Tacloban។ (Image: ttonline.vn) (VOVworld) – រដ្ឋាភិបាលហ្វីលីពីននិងប្រជាជននៃប្រទេសនេះកំពុងខំប្រឹងប្រែង អស់ពីកំលាំងកាយចិត្តររបស់ខ្លួនដើម្បីជំនះពុះពារលើផលវិបាកដ៏ធ្ងន់ធ្ងរដោយ ខ្យល់ព្យុះ Haiyan។ ខ្យល់ព្យុះ Haiyan បានធ្វើឲ្យប្រជាជនហ្វីលីពីនចំនួន ៤ លាន ៤ រយ នាក់ បាត់បង់ផ្ទះសម្បែង ជាពិសេស មនុស្សចំនួនជាង ១០ ពាន់នាក់ត្រូវ ស្លាប់នៅទីក្រុង Tacloban។ ចំពោះមុខសភាពការណ៍ដូច្នេះ អគ្គលេខារងនៃ អ.ស.ប. ទទួលបន្ទុកបញ្ហាមនុស្សធម៌ លោក Valeries Amos បានសន្យាថា៖ អ.ស.ប. នឹងជួយឧតប្ថម្ភរដ្ឋាភិបាលនិងប្រជាជនហ្វីលីពីនក្នុងការជំនះពុះពារ លើផលវិបាកនៃគ្រោះធម្មជាតិ។ នាព្រឹកថ្ងៃទី ១០ វិច្ឆិកា ក្រុមទប់ទល់ នឹងគ្រោះ មហន្តរាយនៃ អ.ស.ប. បានទៅកាន់ទីក្រុង Tacloban របស់ហ្វីលីពីនដើម្បីរាយ តំលៃស្ថានភាពមហន្តរាយដោយខ្យល់ព្យុះនិងត្រៀបរៀបចំសកម្មភាពជួយឧត្ថម្ភ មនុស្សធម៌នៃសហគមន៍អន្តរជាតិ។ តាមគំរោង សម្ភារៈបរិក្ខាសុខាភិបាលចំនួន ៦០ តោន និងតង់របស់មូលនិធិ UNICEF នឹងត្រូវបានផ្ញើដល់ហ្វីលីពីន នាថ្ងៃទី ១២ វិច្ឆិកា ជាដើម។ក្នុងពេលនោះ រដ្ឋាភិបាលអង់គ្លេសបានសន្យាផ្តល់ប្រាក់ ជំនួយ ចំនូន ៩.៦ លាន ដុល្លាអាមេរិកសំរាប់ការងារជំនះពុះពារលើផលវិបាក ដោយ ខ្យល់ព្យុះ Haiyan ដែលបានកើតមានឡើងនៅហ្វីលីពីន។ រដ្ឋាភិបាល កាណាដា នូវ៉ែលហ្សេឡង់ ធនាគាពិភពលោក គណៈកម្មធិការទី្វបអឺរ៉ុបក៏បាន សន្យានឹងផ្តល់ជំនួយលើគ្រប់វិស័យសំរាប់ហ្វីលីពីនផងដែរ៕
Related






