ខ្យល់ព្យុះ Sandy បំផ្លាញអាមេរិកខាងកើត
30/10/2012 09:16
(VOV)-ក្រោយពីខ្យល់ព្យុះSandy បក់បោកចូលមកដី កោគនាម៉ោង៨ព្រឹកនាថ្ងៃទី២៩តុលា(តាមម៉ោងវៀត ណាម) កំពុងបំផ្លាញលើតំបន់ឆ្នេរសមុទ្រអាមេរិក ភាគខាងកើតទាំងមូល។ ទោះបីជាកម្លំាងខ្យល់បានចុះខ្សោយបន្តិចក្តី ប៉ុន្តែខ្យល់ព្យុះនេះនៅតែបង្កគ្រោះ

ទីក្រុង Atlantic រដ្ឋ New Jesey ក្លាយទៅជាសមុទ្រទឹក (រូបថតៈ Internet) (VOV)-ក្រោយពីខ្យល់ព្យុះSandy បក់បោកចូលមកដីកោគនាម៉ោង៨ព្រឹកនាថ្ងៃទី ២៩តុលា(តាមម៉ោងវៀតណាម) កំពុងបំផ្លាញលើតំបន់ឆ្នេរសមុទ្រអាមេរិកភាគ ខាងកើតទាំងមូល។ ទោះបីជាកម្លំាងខ្យល់បានចុះខ្សោយបន្តិចក្តី ប៉ុន្តែខ្យល់ព្យុះ នេះនៅតែបង្កគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងអំពីមនុស្សនិងទ្រពសម្បត្តិលើតំបន់ លាតសន្ធឹងប្រវៃងជាង១.៥០០គីឡូម៉ត្រ។ ខ្យល់ព្យុះ Sandy បណ្តាលឲ្យមនុស្ស យ៉ាងតិចបំផុត១១នាក់ស្លាប់ ដោយគ្រោះថ្នាក់ទាក់ទិនដល់ការបាក់ដើមឈើ ឬ ឆក់អគ្គិសនី។ នៅតំបន់មួយចំនួនរបស់ New York ទឹកបានឡើងដល់កំពស់ ៤,២ មែត្រ។ ទីក្រុងនេះត្រូវផ្អាកសេវ៉ាកម្មចរាចរសាធារណៈទាំងស្រុង និងសាលារៀន ទាំងអស់ត្រូវបិទទ្វា។ មុននោះ ខណៈពេលដែលនៅចំងាយពីឆ្នេរសមុទ្រ៨០គី ឡូម៉ត្រ ខ្យល់ព្យុះ Sandy បានបំផ្លាញ់បណ្តាញ់ផ្សាយអគ្គិសនីនៅទីក្រុង Atlantic រដ្ឋ New Jesey និងធ្វើឲ្យទីក្រុងនេះក្លាយទៅជាសមុទ្រទឹក។ ទឹកជំនោរឡើងខ្ពស់ កំពុងបណ្តាល ឲ្យមនុស្សជាង៣លាននាក់នៅរដ្ឋចំនួន១១ភាគព៌ាយ័ព្យអាមេរិក រងការដាច់អគ្គិសនីក្នុងរយៈពេលវែង៕
Related






