កិច្ចប្រជុំក្រុមការងារទន្លេ Mekong ក្រោម-អាមេរិក លើកទី៤បានបើកនៅវៀតណាម
25/04/2013 10:51
VOV- កិច្ចប្រជុំក្រុមការងារទន្លេ Mekong ក្រោម-អាមេរិក លើកទី៤ដែលហៅកាត់ថា LMI បានបើកនាព្រឹកថ្ងៃទី ២៥មេសានៅទីក្រុងហូជីមិញ។

កិច្ចប្រជុំក្រុមការងារទន្លេMekongក្រោម-អាមេរិកលើកទី៤បានបើកនៅវៀតណាម។ (baomoi.com) VOV- កិច្ចប្រជុំក្រុមការងារទន្លេ Mekong ក្រោម-អាមេរិកលើកទី៤ដែលហៅ កាត់ថា LMI បានបើកនាព្រឹកថ្ងៃទី២៥មេសានៅទីក្រុងហូជីមិញ។ ចូលរួមសម័យ បើកមានដំណាងជិត១០០នាក់នៅក្នុងនិងក្រៅប្រទេស។ ប្រព្រឹត្តទៅក្នុងរយៈ ពេល២ថ្ងៃ LMI សំដៅពិនិត្យឡើងវិញរាល់សកម្មភាពដែលនិងកំពុងបានអនុវត្ត ពិភាគ្សាការផ្ដើមគំនិតសកម្មភាពសហប្រតិបត្តិការថ្មីនិងត្រៀមឲ្យសន្និសីទរដ្ឋមន្ត្រី LMI លើកទី៦នៅប៊្រុយណេនាពេលខាងមុខ។ ថ្លែងមតិបើកកិច្ចប្រជុំ លោក Bui Thanh Son អនុរដ្ឋមន្ត្រីការបរទេសវៀតណាមបានសង្កត់ធ្ងន់ថា៖ “រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ដល់ខ្លឹមសារក្នុងកិច្ចប្រជុំលើកនេះ ពីព្រោះយើងខ្ញុំបានឃើញផលប្រយោជន៍និងប្រសិទ្ធភាពជាក់ស្ដែងជាច្រើនដែល វានាំមក។ យើងខ្ញុំក៏បានសកម្មសហប្រតិបត្តិការជាមួយប្រទេស LMI ផ្សេងៗនិងដៃគូនានាសំដៅនាំមកប្រសិទ្ធភាពខ្ពស់បំផុតនិងសន្យាបន្តខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តក្នុងកិច្ចប្រជុំ LMI នាពេលខាងមុខ៕”
Related






