VOV WorldVOV World
កិច្ចប្រជុំលើកទី ១៩ នៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់ ICAPP
25/04/2013 10:47
(VOVworld) -កិច្ចប្រជុំលើកទី១៩នៃគណៈកម្មាធិការ អចិន្ត្រៃយ៍របស់សន្និសីទអន្តរជាតិបណ្ដាគណៈបក្ស នយោបាយទ្វិបអាស៊ី (ICAPP) ដោយបក្សកុម្មុយនីស្ត វៀតណាមទទួលរៀបចំបានបើកនាព្រឹកថ្ងៃទី ២៥ មេសា នៅទីក្រុងហាណូយ។
កិច្ចប្រជុំលើកទី ១៩ នៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់ ICAPP
VOV-កិច្ចប្រជុំលើកទី១៩នៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់សន្និសីទ​អន្តរជាតិ​ បណ្ដា​គណៈបក្សនយោបាយទ្វិបអាស៊ី (ICAPP) ដោយបក្សកុម្មុយនីស្ត​វៀតណាម ​ទទួល​រៀបចំបានបើកនាព្រឹកថ្ងៃទី២៥មេសានៅទីក្រុងហាណូយ។ ​ដោយមានការ ចូលរួមរបស់គណៈប្រតិភូ​ចំនួន៣៧ដំណាងថ្នាក់ដឹកនាំគណៈបក្សគាន់អំណាច គណៈបក្សនយោបាយធំៗរបស់​ប្រទេសទ្វិបអាស៊ីអ្នកសង្កេតការនិងភ្ញៀវអញ្ចើញ អង្គការ​ដំបន់និងអន្តរជាតិ។​ ថ្លែងមតិ​បើក​សន្និសីទ លោក Hoang Binh Quan សមាជិក​មជ្ឈឹមបក្សប្រធានគណៈ​កម្មាធិការ​កិច្ចការ​បរទេសមជ្ឈឹមបានសង្កត់ធ្ងន់ ថា​ជា​មួយគោលមាក៌ាកិច្ចការបរទេសបើកទូលាយ​ពហុភាគីបនីយកម្ម​ពហុបែបភាវូបនីយកម្មទំនាក់ទំនងអន្តរជាតិ​វៀតណាមបានមាន​ទំ នាក់​ទំនងការទូតជាមួយប្រទេសចំនួន១៨០ប្រទេសក្នុងនោះបានកសាងទំនាក់ ទំនង​ដៃគូយុទ្ធ​សាស្ត្រជាមួយប្រទេសជាច្រើន។​បណ្ដាទំនាក់ទំនងកិច្ចការបរទេស របស់បក្សក៏​បាន​បើកទូលាយដោយឥតឈប់ឈរ ក្នុងនោះបក្សកុម្មុយនីស្តវៀត ណាមជា​និច្ចកាលយកចិត្តទុកដាក់និងមានគោលការណ៍ម្ចាស់ការសកម្មចូលរួម បណ្ដា​អង្គការ​វេទិការ​ពហុភាគីគណៈបក្សនយោបាយ។ រីឯចំពោះ ICAPP គោលការណ៍​ជំរុញ​និងពង្រឹង​ទំនាក់​ទំនងជាគោលនយោបាយអាទិភាពមួយរបស់ បក្ស។ ​លោក Hoang Binh Quan បានសង្កត់ធ្ងន់ថា៖             ​​​​​​​​​“ក្នុងឋានៈជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP បក្សកម្មុយនិស្ត វៀតណាមយល់ដឹងដ៏ជ្រាលជ្រៅអំពីតួនាទីនិងការទទួលខុសត្រូវរបស់ខ្លួន ក្នុង ការជំរុញបណ្ដាគោលដៅរួមរបស់ ICAPP។ វៀតណាមត្រៀមខ្លួនជាស្រេច ចែករំលែកឱកាសនិងជុំនះពុះពារលើការសាកល្បង ដើម្បីបង្កើនការយល់ដឹង ទំនុកទុកចិត្តនិងកិច្ចសហប្រតិបត្តិការ រវាងបណ្ដាគណៈបក្សនយោបាយក្នុងតំបន់ ដោយឥតឈប់ឈរ ដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍សម្បូរុងរឿងក្នុង តំបន់។” វាយតំលៃតួនាទីនិងការជះឥទ្ធិពលរបស់ ICAPP ក្នុងរយៈពេល ១៣ ឆ្នាំ កន្លងមក ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈម លោក Hoang Binh Quan បានអះអាង ថា៖ វៀតណាមគាំទ្របណ្ដាការផ្តើមគំនិតដើម្បីបង្កើនការតភ្ជាប់យ៉ាងជិតស្និតក្នុង សកម្មភាពរបស់ ICAPP ព្រមទាំង នាំសកម្មភាពរបស់ ICAPP អភិវឌ្ឍន៍ឲ្យ កាន់តែ ស៊ីជំរៅនិងជាក់ស្តែងថែមទៀត។ ​​​​         នារសៀលថ្ងៃទី២៥មេសា​នៅទីស្ដីការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយនីស្ត​ វៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាប្រធានគណៈប្រតិភូ បណ្ដាគណៈបក្សដែលបានចូលរួមកិច្ចប្រជុំលើកទី១៩គណៈកម្មាធិការអចិន្ត្រៃយ៍ សន្និសីទអន្តរជាតិបណ្ដាគណៈបក្សទ្វិបអាស៊ី (ICAPP)។ អគ្គលេខា Nguyen Phu Trong បានអះអាងថា​ បក្សកុម្មុយនីស្តវៀតណាមជាមួយតួនាទីជាសមាជិកគណៈ កម្មាធិការអចិន្ត្រៃយ៍ ICAPP នឹងបន្តគាំទ្ររាល់ការខំប្រឹងប្រែងរបស់ ICAPP ក្នុង ការជំរុញការជួបប្រាស្រ័យនិងសហប្រតិបត្តិការរវាងបណ្ដាគណៈបក្សនយោបាយ ផ្សេងៗនៅទ្វិបអាស៊ី៕ កិច្ចប្រជុំលើកទី១៩នៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់ ICAPP (Image: VOV online)