លោកឧត្តមសេនីយ៍ទោ Vu Chien Thang ចូលរួមកិច្ចសន្ទនា ARF DOD។ (រូបថត៖ qdnd.vn) |
នៅកិច្ចសន្ទនា បណ្ដាតំណាងបានផ្ដោតសំខាន់ទៅលើការប្រើប្រាស់នៃបច្ចេក វិទ្យាថ្មីៗចំពោះស្ថាប័នការពារជាតិ ដើម្បីសម្រេចបានគោលដៅសន្តិសុខ ហើយឆ្លើយ តបប្រកបដោយប្រសិទ្ធភាពនឹងការគំរាមកំហែងធម្មតា ព្រមទាំងចែករំលែកការសាក ល្បងដែលប្រទេសនានាកំពុងត្រូវប្រឈមក្នុងការឆ្លើយតបនឹងការគំរាមកំហែង មកពីបច្ចេកវិទ្យាទើបលេចចេញ ក៏ដូចជាមេរៀនបទពិសោធន៍ផងដែរ។
បណ្ដាតំណាងក៏បានចែករំលែកទស្សនៈអំពីការធ្វើពិពិធកម្ម ARF DOD ហើយធានាការចូលរួមចំណែកជាបន្តបន្ទាប់របស់ ARF DOD ចំពោះវិធានការកសាង ជំនឿទុកចិត្តក្នុងតំបន់ផងដែរ៕





