VOV WorldVOV World
ក្លិបអ្នកយកព័ត៍មានអន្តរជាតិនៅថៃរៀបចំការពិភាក្សាអំពីបញ្ហាសមុទ្រខាងកើត
23/08/2012 08:40
នាយប់ថ្ងៃទី ២២ សីហា ក្លិបអ្នកយកព័ត៍មានអន្តរជាតិ នៅថៃ (FCCT) បានរៀបចំ ការពិភាក្សាអំពីបញ្ហាសមុទ្រខាងកើត ជាមួយការចូលរួមរបស់​តំណាងនៃបណ្ដាប្រទេស វៀតណាម ហ្វីលីពីន និងថៃ។
ក្លិបអ្នកយកព័ត៍មានអន្តរជាតិនៅថៃរៀបចំការពិភាក្សាអំពីបញ្ហាសមុទ្រខាងកើត
នាយប់ថ្ងៃទី ២២ សីហា ក្លិបអ្នកយកព័ត៍មានអន្តរជាតិ នៅថៃ (FCCT) បានរៀបចំ ការពិភាក្សាអំពីបញ្ហាសមុទ្រខាងកើត ជាមួយការចូលរួមរបស់​តំណាងនៃបណ្ដាប្រទេស  វៀតណាម ហ្វីលីពីន និងថៃ។ ជំនួបពិភាក្សានេះមានការចូលរួមរបស់អ្នកយកព័ត៍មាន ចំនួន  ១០០នាក់ របស់បណ្ដាទីភ្នាក់ងារសារព័ត៍មានអន្តរជាតិ និងរបស់ថៃ។ នៅទីនេះ  បណ្ឌិត Nguyen Thi Lan Anh នាយករងមជ្ឈមណ្ឌលស្រាវជ្រាវអំពីសមុទ្រខាងកើត​របស់ សភាបណ្ឌិត​កិច្ចការបរទេសវៀតណាម បានអះអាងនូវ​គោលជំហរ ទស្សនះត្រឹមត្រូវរបស់ វៀតណាមអំពីបញ្ហាអធិបតេយ្យភាព ក៏ដូចជាការដោះស្រាយជំលោះនៅសមុទ្រខាងកើត។ លោកស្រីក៏សង្កត់ធ្ងន់ថា៖ ​ភាគីទាក់ទិននានា​ ត្រូវបំភ្លឺ​អំពីអធិបតេយ្យភាពរបស់ខ្លួននៅ សមុទ្រខាងកើត។​លោកស្រីក៏ ផ្អែកទៅលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ពិសេសគឺ អនុសញ្ញា អង្គការសហប្រជាជាតិអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ( UNCLOS)។ ទន្ទឹមនឹងនោះ​បណ្ដាភាគី ក៏ត្រូវការដោះស្រាយ ចរចារដោយសន្តិវិធីអំពីបណ្ដាការប្រជែងដណ្ដើមនៅសមុទ្រខាង កើត ផ្អែកទៅលើស្មារតីស្ថាបនា និងសហប្រតិបត្តិការ ដើម្បីសន្តិភាព ស្ថិរភាពក្នុងតំបន់។  លោក Henry Bensurto ប្រធាន​គណះកម្មាធិការអំពីសមុទ្រ និងមហាសាគរនៃក្រសួងការ បរទេស ហ្វីលីពីន ក៏បានចែករំលែកជាមួយទស្សនះរបស់វៀតណាមអំពីបញ្ហា​សហប្រតិ បត្តិការ ដោះស្រាយជំលោះនៅសមុទ្រខាងកើត​ប្រកបដោយសន្តិភាព៕ ក្លិបអ្នកយកព័ត៍មានអន្តរជាតិនៅថៃរៀបចំការពិភាក្សាអំពីបញ្ហាសមុទ្រខាងកើត(http://baoapbac.vn/)

More