VOV WorldVOV World
កម្ពុជា-ឡាវ-វៀតណាមសហប្រត្តិបត្តិការជួយឧបត្ថម្ភតំបន់ត្រីកោណអភិវឌ្ឈន៌
03/08/2012 09:40
(VOVworld)-របាយការណ៌របស់គណៈកម្មាធិការ សម្របសម្រួលរួមអំពីតំបន់ត្រីកោណអភិវឌ្ឍន៌និង ស្ថានភាពសហប្រតិបត្តិការរវាងគណៈកម្មាធិការ កិច្ចការ បរទេសកម្ពុជា-ឡាវ-វៀតណាម ក្នុងទំនាក់ទំនងទ្វេភាគី និងពហុភាគីជាខ្លឹម
កម្ពុជា-ឡាវ-វៀតណាមសហប្រត្តិបត្តិការជួយឧបត្ថម្ភតំបន់ត្រីកោណអភិវឌ្ឈន៌
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ TTXVN) (VOVworld)-របាយការណ៌របស់គណៈកម្មាធិការសម្របសម្រួលរួមអំពីតំបន់ត្រី កោណអភិវឌ្ឍន៌និងស្ថានភាពសហប្រតិបត្តិការរវាងគណៈកម្មាធិការកិច្ចការបរ ទេសកម្ពុជា-ឡាវ-វៀតណាម ក្នុងទំនាក់ទំនងទ្វេភាគី និងពហុភាគីជាខ្លឹម​សារ១ ក្នុងចំណោមខ្លឹមសាដែលបានពិភាក្សាក្នុងក្របខ័ណ្ឌសន្និសីទលើកទី៤ គណៈ កម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភានៃប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម ស្តីអំពី “តួនាទីរបស់រដ្ឋសភាក្នុងការជួយឧបត្ថម្ភតំបន់ត្រីកោណអភិវឌ្ឍន៌” ដែល កំពុងប្រព្រឹត្តទៅនៅខេត្ត Nghe An (វៀតណាម)ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤សីហា។ ថ្លែងមតិក្នុងការពិភាក្សានាថ្ងៃទី ៣សីហាអនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ វៀតណាម Dao Quang Thu ចាត់ទុកថា ត្រូវប្រមូលផ្តុំ ធ្វើ អាជីវកម្មរាល់សក្តានុ ភាព និងឧត្តមភាពរបស់កម្ពុជានិងឡាវអំពី ដីធ្លី ផលរ៉ែ សក្តានុភាពអគ្គីសនី រួម ជាមួយនោះ ជ្រើសរើសបណ្តាវិស័យជាប្រៀបខ្លាំងរបស់វៀតណាមដើម្បីសហប្រ តិបត្តិការប្រកបដោយប្រសិទ្ធភាព។ គណៈកម្មាធិ​ការកិច្ចការបរទេសនៃប្រទេស ទាំងបីត្រូវសហការ អនុវត្តយន្តការផ្លាស់ប្តូរជាប្រ ចាំ សំដៅបច្ចប្បន្នកម្មស្ថានភាព របស់តំបន់និងអន្តរជាតិ ចែករំលែកបទពិសោធ ក្នុងសកម្មភាព និងលើកឡើង ទិសដៅធ្វើសកម្មភាពក្នុងវិស័យមួយចំនួនដែលជាការយកចិត្តទុកដាក់រួមរបស់ ប្រទេសទាំងបីកម្ពុជា ឡាវ និងវៀតណាម។ ទន្ទឹមនឹងនោះ ប្រទេស​ទាំងបីបន្ត ពង្រឹងចំណងសាមគ្គីភាព ទំនាក់ទំនងអ្នកជិតខាងនិងសហប្រតិបត្តិការ។ តំណាងប្រទេសទាំងបីចុះហត្ថលេខាលើសេចក្តី ថ្លែងការរួម (រូបថតៈ dbnd.vn)              នារសៀលថ្ងៃទី៣សីហា សន្និសីទបានបញ្ចប់ប្រកបយោយជោគជ័យ។ថ្លែង មតិក្នុងពិធីនេះប្រធានគណៈកម្មការកិច្ចការបរទេសរដ្ឋសភាវៀតណាម Tran Van Hang បានសង្កត់ធ្ងន់ថា រដ្ឋសភានៃប្រទេសទាំងបីដើរតួនាទីសំខាន់ក្នុងការ ជួយឧបត្ថម្ភរដ្ឋាភិបាលរបស់ប្រទេសនីមួយៗ បន្តកសាងយន្តការគោលនយោ បាយសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៌ សំដៅពង្រីកថែមទៀតសក្តានុភាពរបស់ តំបន់ រួមចំណែករក្សាសន្តិសុខ កសាងខ្សែផ្លូវព្រំដែនសន្តិភាព មិត្តភាព និងអភិ វឌ្ឍន៌។ បញ្ចប់សន្និសីទ ភាគីទាំងបី បានចេញសេចក្តីថ្លែងការរួម ស្តីអំពីផែនការ មេ អំពីការអភិវឌ្ឍន៌សេដ្ឋ កិច្ចសង្គមរបស់តំបន់ត្រីកោណអភិវឌ្ឍន៌កម្ពុជា ឡាវ វៀតណាមដល់ឆ្នាំ​២០២០។ ​        សន្និសីទលើកទី៥ ដោយគណៈកម្មាធិការកិច្ចការបរទេសសហប្រតិបត្តិការ អន្តរជាតិ ព័ត៌មាន និងផ្សព្វផ្សាយនៃរដ្ឋសភាកម្ពុជា ទទួលរៀបចំក្នុងឆ្នាំ​២០១៣ ខាងមុខ៕            

More