VOV WorldVOV World
កម្ពុជារៀបចំពិធីកាន់ទុក្ខជាតិអតីតមហាវរ ក្សត្រកម្ពុជាព្រះបាទសម្តេចព្រះនរោត្តម សីហ
17/10/2012 02:57
(TTXVN)-កម្ពុជាសម្រេចរៀបចំពិធីកាន់ទុក្ខជាតិអតីត ព្រះមហា​វីរ ក្សត្រ​កម្ពុជា​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុក្នុងរយៈពេល១សប្តាហ៌ ចាប់ពី ថ្ងៃទី១៧រហូត ដល់ថ្ងៃទី២៣តុលា។
កម្ពុជារៀបចំពិធីកាន់ទុក្ខជាតិអតីតមហាវរ ក្សត្រកម្ពុជាព្រះបាទសម្តេចព្រះនរោត្តម សីហ
ប្រជាពលរដ្ឋកម្ពុជាគោរពព្រះវិញ្ញាណក្ខន្អតីតព្រះមហា​វីរ ក្សត្រ​ កម្ពុជា​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ (រូបថតៈ Internet) (TTXVN)-កម្ពុជាសម្រេចរៀបចំពិធីកាន់ទុក្ខជាតិអតីតព្រះមហា​វីរ ក្សត្រ​កម្ពុជា​ព្រះ ករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុក្នុងរយៈពេល១សប្តាហ៌ ចាប់ពីថ្ងៃទី ១៧រហូត ដល់ថ្ងៃទី២៣តុលា។ សេចក្តីសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយនាយក​រដ្ឋមន្រ្តីហ៊ុនសែន ចុះថ្ងៃទី១៥តុលាឲ្យដឹងថា៖ ក្នុងររយៈពេល​កាន់ ទុក្ខជាតិ​នេះ គ្រប់​ស្ថាប័ន​រដ្ឋ និង​ឯកជន ព្រមទាំង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេសត្រូវ​បង្ហូតពាក់កណ្តាលទង់ជាតិ ។ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋ​គ្រប់ៗ​រូបត្រូវពាក់​សញ្ញា​ កាន់​មរណទុក្ខអតីតព្រះមហា​វីរក្សត្រ​កម្ពុជា​ព្រះករុណាព្រះបាទ​សម្តេចព្រះ​នរោ ត្តមសីហនុ។ គ្រប់​ស្ថានទូត និង​ស្ថាន​កុងស៊ុល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ បរទេស ត្រូវ​ត្រៀម​រៀបចំ​ទីកន្លែង ព្រះ​ឆាយា​លក្ខណ៍ នៃ​ព្រះមហាវីរក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុនិង​សៀវភៅ​សម្រាប់​ចុះ​មរណ ទុក្ខ​។ សេចក្តីសម្រេចចិត្ត ក៏ឲ្យដឹងថា ព្រះ​បរមសព នឹង​ត្រូវ​តម្កល់​ទុកក្នុង​រយៈ ពេល​៣ខែនៅ​ព្រះបរមរាជវាំង ដើម្បីមន្ត្រីរាជការ ប្រជាពលរដ្ឋ និង​មិត្តភ័ក្តិ​ បរទេស​ទាំងអស់ អាច​ចូល​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​បាន៕