កម្ពុជាសន្យាបង្កលក្ខណះងាយស្រួលបំផុតដើម្បីបណ្ដាការបោះឆ្នោតក្នុងរយះពេលខាងមុខនេះ
02/05/2012 11:57
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុនសែន បានអះអាងថា៖ រាជរដ្ឋាភិបាលកម្ពុជា សន្យា បង្កលក្ខណះងាយស្រួលបំផុត ដើម្បីបណ្ដាការបោះឆ្នោត ក្នុងរយះពេលខាងមុខ នេះ ប្រកបដោយជោគជ័យ ក្នុងបរិយាកាសប្រជាធិបតេយ្យ និងសេរីភាព។

កម្ពុជាសន្យាបង្កលក្ខណះងាយស្រួលបំផុតចំពោះបណ្ដាការបោះឆ្នោតក្នុងរយះពេលខាងមុខនេះ(internet) នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុនសែន បានអះអាងថា៖ រាជរដ្ឋាភិបាលកម្ពុជា សន្យា បង្កលក្ខណះងាយស្រួលបំផុត ដើម្បីបណ្ដាការបោះឆ្នោត ក្នុងរយះពេលខាងមុខ នេះ ប្រព្រឹត្តិទៅប្រកបដោយជោគជ័យ ក្នុងបរិយាកាសប្រជាធិបតេយ្យ និងសេរីភាព។ នាយក រដ្ឋមន្ត្រីសម្ដេចហ៊ុនសែន បានអោយដឹងថា៖រាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត្ត លើខ្ទង់ ទឹកប្រាក់ចំនួន 19 លាន USD អោយការបោះឆ្នោត ក្រុមប្រឹក្សារឃុំ -សង្កាត់ដែលនឹងប្រព្រឹត្តិទៅនាខែមិថុនាខាងមុខនេះ និងខ្ទង់ប្រាក់ប្រហាក់ប្រហែល១ចំពោះការបោះឆ្នោតរាជរដ្ឋសភា នាឆ្នាំ 2013។ នាយករដ្ឋមន្ត្រី សម្ដេចហ៊ុនសែន ក៏បានអំពាវនាវ កងកំលាំងប្រដាប់អាវុធ រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ អនុវត្តបណ្ដាវិធានការ ដើម្បីបណ្ដាការបោះឆ្នោតខាងមុខនេះ ប្រព្រឹត្តិទៅប្រកបដោយសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងសមភាព។ តាមគំរោង នាថ្ងៃទី ៣ មិថុនា ខាងមុខនេះ អ្នកបោះ ឆ្នោតកម្ពុជាចំនួន ៩លាននាក់ នឹងទៅជ្រើសរើស បណ្ដាថ្នាក់ដឹកនាំមូលដ្ឋាន ពីបណ្ដាបេក្ខជន របស់គណះបក្សនយោបាយចំនួន១០ ដែលបានចូលរួមការបោះឆ្នោត លើកនេះ៕
Related





