កំលាំង Taliban បានដំណើរការវាយប្រហារតម្រង់ទៅលើវិមានប្រធានាធិបតីអាហ្វហ្គានីស្ថាន
26/06/2013 12:42
(VOVworld) – តាមទីភ្នាក់ងារសារព័ត៌មានរបស់ឥណ្ឌាបានឲ្យដឹងថា៖ នាព្រឹក ព្រលឹមថ្ងៃទី ២៥ មិថុនា កំលាំង Taliban បានដំណើរការវាយ ប្រហារតម្រង់ទៅ លើវិមានប្រធានាធិបតីនិងបណ្ដាអាគាររបស់រដ្ឋាភិបាល អាហ្វហ្គានីស្ថាននៅរដ្ឋធានី Kabul។

(VOVworld) – តាមទីភ្នាក់ងារសារព័ត៌មានរបស់ឥណ្ឌាបានឲ្យដឹងថា៖ នាព្រឹក ព្រលឹមថ្ងៃទី ២៥ មិថុនា កំលាំង Taliban បានដំណើរការវាយប្រហារតម្រង់ទៅ លើវិមានប្រធានាធិបតីនិងបណ្ដាអាគាររបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាននៅ រដ្ឋធានី Kabul។ កំលាំងឧទ្ទាម Taliban បានចាប់ផ្តើមការវាយប្រហារតម្រង់ទៅ លើសន្និសីទការសែតរបស់ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Hamid Karzai នៅវិមានប្រធានាធិបតី ដែលគ្រោងប្រព្រឹត្តទៅ នាម៉ោង ៩ ព្រឹកថ្ងៃដ៏ដែរ។ មេ ប៉ុលីស្តទីក្រុង Kabul លោក Aoub Salangicho បានឲ្យដឹងថា៖ ក្រោយ រយៈពេល ២ ម៉ោងបាញ់តទល់ជាមួយប៉ូលីស្តពួកឧទ្ទាមត្រូវបានកំទេចទាំងអស់។ អ្នកនាំ ពាក្យនៃកំលាំង Taliban លោក Zabihullah Mujahid បានឲ្យដឹងថា៖ បណ្ដាជនជ្រុល និយមកាន់សាសនាបានវាយ ប្រហារទៅលើវិមានប្រធានាធិបតី ទីស្នាក់ការ នៃក្រសួងការពារប្រទេសអាហ្វហ្គានីស្ថាននិងទីភ្នាក់ងារចារកម្មកណ្ដាលអាមេរិក ប្រចាំនៅប្រទេសនេះ៕
Related






