កំលាំងជើងទឹកអាមេរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ឋរួម។
19/02/2013 09:56
កំលាំងជើងទឹកអាមេរិកនិងកូរ៉េខាងត្បូងចាប់ផ្តើមការធ្វើ សមយុទ្ឋរួមក្នុងរយះពេល៦ថ្ងៃពីថ្ងៃទី១៩កុម្ភះ។
VOV- កំលាំងជើងទឹកអាមេរិកនិងកូរ៉េខាងត្បូងចាប់ផ្តើមការធ្វើសមយុទ្ឋ រួមក្នុងរយះពេល៦ថ្ងៃពីថ្ងៃទី១៩កុម្ភះ។ថ្លែងមតិនៅសន្នសីទកាសែតនៅ រដ្ឋធានី Seoul នាថ្ងៃទី១៨កុម្ភះអ្នកនាំពាក្តក្រសួងការពារជាតិកូរ៉េខាង ត្បូងវរះសេនីយ៍ឯកWi Yongseopបានអោយដឹងថា៖នេះគឺជាការធ្វើ សមយុទ្ឋប្រឆាំងនឹងនាវាមុជទឹក។ចូលរួមការធ្វើសមយុទ្ឋមាននាវាចម្បាំង ចំនួន១០គ្រឿងរបស់កូរ៉េខាងត្បូងរូមជាមួយនាវាមុជទឹកនិងយន្តហោះ យាមល្បាតលើសមុទ្រប្រភេទ P-3ទៀតផង។ក៍តាមវរះសេនីយ៍ឯកWi Yongseopថា៖បណ្តាកំលាំងរបស់អាមេរិកនិងកូរ៉េខាងត្បូងនឹងឃ្លាំមើល សកម្មភាពយោធាទាំងឡាយនៃសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េជាពិសេសនៅទីកន្លែងដែលប្រធានាធិបតីជាប់ឆ្នោត Pak Geun Hye នឹងរៀបចំពិធីសច្ចាប្រនិធានទទួលដំណែងនាថ្ងៃទី២៥កុម្ភះខាងមុខនេះ៕
Related





