នៅលើដីគោក ភ្នាក់ងារ និងអង្គភាពនានាបានថ្វាយធូប និងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជន Gac Ma និងផ្ទះប្រពៃណីតំបន់ពិសេសទ្រឿងសា; ទៅសួរសុខទុក្ខ និងប្រគល់អំណោយដល់យុទ្ធជនពិការ យុទ្ធជនមាន​​ជំងឺ ក្រុមគ្រួសារ​យុទ្ធជនពលី និង​ជនមាន​គុណូបការៈចំពោះបដិវត្តន៍។ ក្នុងឱកាសនេះ អង្គភាពបានប្រគល់អំណោយចំនួន ៣៨ កញ្ចប់ដែលមានតម្លៃសរុប ៤៥ លានដុង (ជាង ១៧០០ ដុល្លារអាមេរិក)។

នៅតាម​​កោះនានា​នៃតំបន់ពិសេសទ្រឿងសា កម្មាភិបាល យុទ្ធជន និងប្រជាជនបានរៀបចំ​ពិធីអុជ​ធូប និងថ្វាយ​ផ្កាដើម្បីរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី; ទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់គ្រួសារគោលនយោបាយដែលកំពុង​បំពេញ​ប្រតិបត្តិការនៅលើកោះ និងបានរៀបចំសកម្មភាពនយោបាយ និងកម្មវិធីអប់រំប្រពៃណីជាច្រើន។

ជួរសកម្មភាពក្នុងខែកក្កដា ដើម្បីបង្ហាញពីការដឹងគុណ រួមចំណែកដល់ការពង្រឹង​ផែន​មហា​សាមគ្គីភាពរវាងកងទ័ពនិងប្រជាជនឱ្យ​កាន់​តែរឹងមាំ។ នេះក៏ជាកម្លាំងចលករដើម្បីឱ្យកម្មាភិបាល និងយុទ្ធជនម្នាក់ៗ បន្តលើកកម្ពស់លក្ខណៈសម្បត្តិនៃ "កងទ័ព​លោក​អ៊ំហូហូ" ខិតខំពង្រឹងប្ញទ្ធានុភាព ឆន្ទៈ និងការ​ប្តេជ្ញាចិត្ត ដើម្បីបំពេញភារកិច្ច និងរក្សាយ៉ាងរឹងមាំនូវអធិបតេយ្យភាពនៃប្រជុំកោះទ្រឿងសា ក្នុងគ្រប់ស្ថានភាពទាំងអស់៕​