កម្មវិធីផ្លាស់ប្តូរសិល្បះ ឆ្ពោះទៅព្រំដែន កោះ សមុទ្រស្រុកកំណើត
02/03/2013 08:35
(VOV)_កម្មវិធី ផ្លាស់ប្តូរសិល្បះ ដោយប្រធានបទ÷ឆ្ពោះទៅព្រំដែន កោះសមុទ្រស្រុកកំណើតត្រូវ បានប្រព្រឹត្តទៅ នៅទីក្រុង Rach Gia ខេត្ត Kien Giang (ភាគខាងត្បូងវៀតណាម) នាយប់ថ្ងៃទី ១ មិនា។

(VOV)_កម្មវិធី ផ្លាស់ប្តូរសិល្បះ ដោយប្រធានបទ÷ឆ្ពោះទៅព្រំដែន កោះសមុទ្រ ស្រុកកំណើតត្រូវ បានប្រព្រឹត្តទៅ នៅទីក្រុង Rach Gia ខេត្ត Kien Giang (ភាគខាងត្បូងវៀតណាម) នាយប់ថ្ងៃទី ១ មិនា។ គោលដៅរបស់កម្មវិធីនេះគឺ សំដៅរំលឹកឡើង វិញ នូវប្រពៃណីដ៏អង់អាចក្លាហានរបស់ប្រជាជនវៀតណាម ក្នុងការតស៊ូ ការពារអធិ បតេយ្យ ភាពព្រំដែន កោះសមុទ្រ ទន្ទឹមនឹងនោះ បង្ហាញមនោសញ្ជេតនារបស់ ប្រជា ជន នៅតំបន់ណាមបូខាងលិច ចំពោះកម្មាភិបាល យុទ្ធជន ដែលកំពុងការពារទឹកដី មាតុប្រទេស។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានលើកច្បាស់ថា÷ ព្រំដែន កោះ សមុទ្រ ជាផ្នែកដ៏ពិសិទ្ធរបស់មាតុប្រទេស ដើរតួនាទីដ៏សែនសំខាន់ ក្នុង ការ អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម សន្តិសុខ ការពារប្រទេសជាតិ។ វៀតនាមយកចិត្តទុក ដាក់ ជាច្រើនដល់ការងារកោះសមុទ្រ និងក្នុងដំណើការកសាង និងអភិវឌ្ឍន៍ ប្រទេស ជាតិ វៀតណាមបានចេញផ្សាយគោលនយោបាយសំខាន់ជាច្រើន អំពីកោះ សមុទ្រ។ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានសង្កត់ធ្ងនថា÷ “ យើងត្រូវយកចិត្តទុកដាក់ជាពិសេសដល់ការវិនិយោគ ហេដ្ឋរចនាសម្ព័ន្ធ កសាង បណ្ដា ខ្សែរផ្លូវលើដីគោក តាមមាត់សមុទ្រ ប្រព័ន្ធកំពង់ផែរ ជាដើម។ ស្រាវជ្រាវ និង អនុវត្តប្រកប ដោយប្រសិទ្ធិភាព បណ្ដាយន្តការគោលនយោបាយ សំដៅ ទប់ទល់ នឹង ការប្រែប្រួលអាកាសធាតុ និងទឹកសមុទ្រឡើង៕” កម្មវិធីផ្លាស់ប្តូរសិល្បះ÷ឆ្ពោះទៅព្រំដែន កោះសមុទ្រស្រុកកំណើត (internet)
Related





