កម្មវិធីរំលឹកខួបលើកទី៥៥កម្មវិធីតូរតន្ត្រីកុមារវិទ្យុសំលេងវៀតណាម។
23/09/2012 08:50
VOV-នាយប់ថ្ងៃទី២២កញ្ញានៅមជ្ឈមណ្ឌលផ្សាយ សំលេងជាតិលេខ៥៨វិថី Quan Su ហាណូយ វិទ្យុសំលេង វៀតណាមបានរៀបចំកម្មវិធីតូរតន្ត្រីជាមួយប្រធានបទ “រលកកុមារភាព” ក្នុងឱកាសរំលឹកខួបលើកទី៥៥ទិវា បង្កើតកម្មវិធីតូរតន្ត្រីកុមារនិងក្រុមចំរុះ Son ca វិទ្យុសំលេងវៀតណាម។
VOV-នាយប់ថ្ងៃទី២២កញ្ញានៅមជ្ឈមណ្ឌលផ្សាយសំលេងជាតិលេខ៥៨វិថី Quan Su ហាណូយ វិទ្យុសំលេងវៀតណាមបានរៀបចំកម្មវិធីតូរតន្ត្រីជាមួយ ប្រធានបទ “រលកកុមារភាព” ក្នុងឱកាសរំលឹកខួបលើកទី៥៥ទិវាបង្កើតកម្មវិធី តូរតន្ត្រីកុមារនិងក្រុមចំរុះ Son ca វិទ្យុសំលេងវៀតណាម។ ក្នុងរយៈពេលជា៥៥ឆ្នាំ កន្លងទៅសំនៀង Son Ca បានធ្វើឲ្យបណ្ដាកុមារាកុមារីនិងមិត្តអ្នកស្ដាប់មានអាយុជាច្រើននិយមចូលចិត្ត។ ថ្លែងមតិនៅពិធី អគ្គនាយករងវិទ្យុសំលេងវៀតណាម Vu Hai បានសង្កត់ធ្ងន់ថា៖ “រហូតក្នុងរយៈពេល៥៥ឆ្នាំកន្លងទៅកម្មវិធីបានក្លាយទៅជាមិត្តជិតស្និទ្ធគាំទ្រ បំណងប្រាថ្នារបស់កុមារដើម្បីប្អូនៗខំប្រឹងប្រែងក្លាយទៅជាពលរដ្ឋល្អ។ ដើម្បី ទទួលបានសមិទ្ធផលដូច្នេះ ត្រូវគិតដល់ស្មារតីរបស់តន្ត្រីករ អ្នកបច្ចេកទេសរួម ជាមួយការយកចិត្តទុកដាក់របស់វិទ្យុសំលេងវៀតណាមផង៕”
Related





